អាមេរិកសន្យាខិតខំ ពង្រឹងសហប្រតិបត្តិការ វិស័យការពារជាតិជាមួយ កម្ពុជាឲ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ លោក វិលៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា បានសន្យាថា នឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិជាមួយវិស័យ ការពារជាតិកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ធ្វើយ៉ាងរក្សាសុខសន្តិសុខ នៅតាមតំបន់។

ក្រៅតែពីការសន្យា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ជាមួយភាគីកម្ពុជា ឲ្យកាន់តែល្អឡើងថែមទៀតនោះ លោក វិលៀម ហេត ក៏បានថ្លែងអំណរគុណ ដល់កម្ពុជា ដែលបានសហការ ខិតខំស្វែងរកអធិធាតុ អតីទាហាន អាមេរិក ដែលបានបាត់ក្នុងអំឡុង សង្គ្រាម ជាមួយប្រទេសវៀតណាម។

លោក វិលៀម ហេត ក៏បានលើកឡើងថា "បច្ចុប្បន្ននេះ កម្ពុជាពិត ជាមានមោទនភាពយ៉ាងខ្លាំង ដែលបានបញ្ជូនកងទ័ពមួកខៀវ ទៅកាន់ប្រទេស ជាច្រើន នៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមោទនភាពរបស់កម្ពុជា ដែលបានបញ្ចូន កម្លាំងចូលរួម ជាមួយអង្គការ សហប្រជាជាតិ (UN) និងបានសហការល្អ ក្នុងការរុករកអធិធាតុ អតីយោធាអាមេរិក ដែលបានបាត់ខ្លួន ក្នុងអំឡុង សម័យសង្រ្គាម ជាមួយ និងវៀតណាម ហើយខ្ញុំសន្យាថា នឹងធ្វើយ៉ាងណាឲ្យទំនាក់ទំនង យោធាកម្ពុជា អាមេរិកកាន់ តែជិតស្និតបន្ថែមទៀត”។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាង កម្ពុជា-អាមេរិក បានប្រព្រឹត្តទៅ ល្អប្រសើរហើយ ហើយ នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ ដល់យោធាអាមេរិក ដែលបានជួយ បណ្តុះបណ្តាល និងផ្តល់ជាសម្ភារៈមួយចំនួន ដល់កងកម្លាំង រក្សាសន្តិភាព របស់កម្ពុជា នាពេលកន្លងមក ដែលកត្តានេះ បញ្ជាក់ថា ទំនាក់ទំនង រវាងកងទ័ពនៃប្រទេសទាំងពីរ គឺបានកើនឡើងជាលំដាប់។

ក្នុងជំនួបនោះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ស្វាគមន៍ចំពោះវត្តមានរបស់លោក វិលៀម ហេត ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា ថា ”ខ្ញុំសូមស្វាគមន៍ និងសប្បាយរីករាយក្នុងអាណត្តិ ឯកឧត្តម ដែលបានបំពេញ បេសកម្ម ការទូតនៅប្រទេសកម្ពុជា ខ្ញុំក៏សូមឲ្យ ទំនាក់ទំនង រវាងកម្ពុជា-អាមេរិក កាន់តែមាន ការសហការគ្នាល្អ ប្រសើរបន្ថែមទៀត”៕