កែវ ច័ន្ទ​ស​ម្ជ​ស្ស ចង់បាន​កូនស្រីក្នុង​ឆ្នាំ​ថ្មី​នេះ​

Doliprane TVC

ទោះបីជា​មានការ​ងា​រម​មា​ញឹក​ក៏ពិតមែន តែ​ថ្មីៗ​នេះ មានការ​បង្ហើប​ថា តារាចម្រៀង កែវ ចន្ទ័ស​ម្ជ​ស្ស មានបំណង​ចង់បាន​កូនស្រី​ម្នាក់ទៀត ដោយសារ​កូនប្រុស​របស់​នាង​ក៏មាន​អាយុ​ជិត​បួន​ឆ្នាំ​ហើយ​ដែរ​។​ក្រោយពី​លាក់បាំង​ជីវិត​គ្រួសារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក កែវ ចន្ទ័ស​ម្ជ​ស្ស បានបង្ហាញ​មុខមាត់​ស្វាមី​និង កូនប្រុស​របស់​នាង​ជា​សាធារណៈ​ដល់​មហាជន​។​ពេលខ្លះ​គេ​បានឃើញ​កែវ ច័ន្ទ​ស​ម្ជ​ស្ស បណ្តើរ ស្វាមី​ទៅ​ទទួលទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន ក៏ដូចជា​ដើរ​កំសាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា ដោយ​មិន​ខ្វល់​ពី​ក្រសែភ្នែក​មហាជន​មួយចំនួន ដែល​លួច​និយាយ​ខ្សឹ​ម​ខ្សៀវ​ថា នាង​មាន​ប្តី​ចាស់​នោះឡើយ​។​ប៉ុន្តែ​គេ​កម្រ​ឃើញ​កែវ ច័ន្ទ​ស​ម្ជ​ស្ស​នាំ​ស្វាមី​ទៅ​ចូលរួម​កម្មវិធី​កំសាន្ត​របស់​មិត្តភក្តិ ដូច​តារា​ដទៃ ឡើយ ។​

កែវ ច័ន្ទ​ស​ម្ជ​ស្ស ចង់បាន​កូនស្រីក្នុង​ឆ្នាំ​ថ្មី​នេះ​

សូម្បីតែ​ទៅ​សម្តែង​នៅតាម​ស្ថានីយទូរទស្សន៍​នានា ភាគច្រើន​គេ​ឃើញតែ​ម្តាយ​របស់​នាង​ជា​អ្នក​ជូនទៅ​។​កែវ ច័ន្ទ​ស​ម្ជ​ស្ស ធ្លាប់បាន​ប្រាប់ថា ស្វាមី​របស់​នាង​មិន​ចូលចិត្ត​ចេញមុខ​មាត់ នៅ ក្នុង​កម្មវិធី​របស់ មិត្តភក្តិ ក្នុង​សិល្បៈ​នោះឡើយ​។​ អ្វីដែល​កត់សំគាល់​នោះ ទោះបីជា​ស្វាមី​មាន​អាយុ​ច្រើន​ក៏ពិតមែន តែ​ប្តី​ប្រពន្ធ​មួយគូរ​នេះ ពិតជា​ស្រលាញ់គ្នា​ខ្លាំងណាស់ ជា​ពិ​សេស​ស្វាមី​របស់ កែវ ច័ន្ទ​ស​ម្ជ​ស្ស ស្រលាញ់​នាង​ខ្លាំង ។

កែវ ច័ន្ទ​ស​ម្ជ​ស្ស ចង់បាន​កូនស្រីក្នុង​ឆ្នាំ​ថ្មី​នេះ​

​នេះ​បើតាម​ការ បង្ហើប​ពី​សំណាក់​ប្រភព​ដែល​ជិតស្និទ្ធ​និង​តារាចម្រៀង​រូបនេះ​។​សព្វថ្ងៃ​កែវ ចន្ទ័ស​ម្ជ​ស្ស មាន កូន ប្រុស​ម្នាក់ ដែល មានមុខមាត់​ស្រស់ស្អាត​និង​សាច់ឈាម​ទ្រលុកទ្រលន់​គួរអោយ​ខ្នាញ់​។​ក្នុងនោះ ក៏ មានការ​បង្ហើប​ថា កែវ ច័ន្ទ​ស​ម្ជ​ស្ស ក៏មាន​បំណង​ចង់បាន​កូនស្រី​ម្នាក់​បន្ថែមទៀត​នៅក្នុង​ឆ្នាំ​ថ្មី​នេះ​។ ម្យ៉ាង​ស្វាមី​របស់​នាង​ក៏មាន​អាយុ​ច្រើន​ហើយ​ដែរ​។​ កែវ ច័ន្ទ​ស​ម្ជ​ស្ស នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត​និង​មាន​សាច់​សខ្ចី​គួរអោយ​ស្រឡាញ់ យូរៗ​ម្តង នាង​តុបតែង​ខ្លួន​សិច​ស៊ី មើលទៅ​គួរអោយ​ស្រលាញ់ មិន​ចាញ់​តារា​វ័យក្មេង​ប៉ុន្មាន​ឡើយ​។ ​ចេ​នី