ទូរហ្គេមចំនួន ១២ទូរ ត្រូវដឹកយកមក កំទេចចោលនៅ ទឹកដីសង្កាត់ចោមចៅ

ភ្នំពេញ៖ លោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យបាននិយាយថា ទូរហ្គេមចំនួន១២ទូរត្រូវដឹកយកមកកំទេចចោលនៅទឹកដីសង្កាត់ចោមចៅនាពេលនេះ គឺមិនមែននៅសង្កាត់ផ្សេងគ្មានទីតាំងសម្រាប់កំទេចនោះទេ គឺដោយសារតែទូរហ្គេមទាំងនេះភាគច្រើនចាប់បានពីសង្កាត់ចោមចៅ គឺដើម្បីចង់បញ្ជាក់ដល់អ្នកបើកហ្គេមទាំងអស់ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ព្រោះអាជ្ញាធរ មិនប្រណីនោះទេ ពិធីកំទេចទូរហ្គេមនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២១ខែមករា ឆ្នាំ២០១៦ស្ថិតនៅ ក្បែរផ្លូវវ៉េងស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បាននិយាយថា ការយកទូរហ្គេមចំនួន១២ទូរយកមកកំទេចចោលនៅទីនេះ គឺចង់បញ្ជាក់ប្រាប់ថា ទឹកដីចោមចៅជាតំបន់ស្មុគស្មាញជាងគេ ពិបាកក្នុងការគ្រប់គ្រង ហើយទូរហ្គេមទាំង នេះភាគច្រើនលោកបង្ក្រាបបានពីសង្កាត់ចោមចៅ ដូច្នេះហើយទើបលោកយកមកកំទេចចោលនៅសង្កាត់ចោមចៅវិញ ហើយចង់បញ្ជាក់ប្រាប់ដល់អ្នកបើករបរហ្គេមទាំងអស់នៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យសូមបញ្ឈប់សកម្មភាពជាបន្ទាន់បើនៅបន្តសកម្មភាពអាជ្ញាធរនិងដកហូតយកកំទេចចោល ដូចនាពេលនេះអីចឹង។

លោកបានបន្តថា ចំពោះអ្នកបើកល្បែងហ្គេមបើចង់ទៅបើកទៅបើកនៅទីណាបើកចុះសូមចៀសឲ្យឆ្ងាយពីទឹកដីពោធិ៍សែនជ័យព្រោះពោធិ៍សែនជ័យមិនស្វាគមន៍នោះទេ ព្រោះល្បែងហ្គេមនេះធ្វើឲ្យប៉ះពាល់ស្មារតីយុវជនយុវសិស្សឲ្យភ្លេងផ្ទះសម្បែងនិងភ្លេចការរៀនសូត្រ ដូច្នេះដាច់ខាតមិនឲ្យកើតមាន ឡើងឡើយ ។ ម្យ៉ាងវិញទៀតលោកក៏សូមអំពាវនាវដល់ក្មួយៗជាយុវជននិងយុវសិស្សទាំងអស់ត្រូវចៀសឲ្យឆ្ងាយពីល្បែងហ្គេមនេះ។

លោកបានបន្ថែមថា ល្បែងហ្គេមនេះមិនមែនជាល្បែងខុសច្បាប់ទេ បើសិនជាអ្នកបើកគោរពច្បាប់ ព្រោះល្បែងហ្គេមនេះ គេកំណត់ឲ្យបើកលេង ហើយអ្នកលេងឈ្នះទទួលបានតែតុក្តាជាវត្ថុអនុស្សាវរីយ៍ ប៉ុន្តែបច្ចុប្បន្នអ្នកបើកល្បែងហ្គេមមិនបានគោរពច្បាប់នោះទេ គឺគេបើកស៊ីសងជាលុយចាញ់ឈ្នះ លុយរាប់ម៉ឺនរៀលឯណោះ ដូច្នេះហើយទើបលោកបង្ក្រាបមិនឲ្យកើតមានឡើង៕