ផ្ទះផ្ទេរប្រាក់ Wing នៅប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK ចូលប្លន់ យកអស់ជិត ១ម៉ឺនដុល្លារ

ប៉ៃលិន៖ ផ្ទះផ្ទេរប្រាក់ Wing មួយកន្លែង ដែលមានយីហោ ហេង រតនា ត្រូវបានក្រុមចោរ ២នាក់ ប្រដាប់ដោយកាំភ្លើង AK-47 និងពូថៅ ជិះម៉ូតូមួយគ្រឿង ចូលទៅប្លន់ កាលពីម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ក្នុងសង្កាត់អូតាវ៉ៅ ស្ថិតនៅកណ្ដាលក្រុងប៉ៃលិន។

មន្ត្រីនគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា ក្រុមចោរដែលចូលប្លន់ ផ្ទះផ្ទេរប្រាក់ Wing នោះ យកលុយអស់ជិត ១ម៉ឺនដុល្លារ ។ ហើយម្ចាស់ផ្ទះម្នាក់អាយុ ៦០ឆ្នាំ រងរបួសធ្ងន់ ដោយសារត្រូវក្រុមចោរវាយ និងកាប់ ។

មន្ត្រីនគរបាលបានបន្តថា កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងធ្វើការពួនស្ទាក់ ចាប់ក្រុមចោរប្រដាប់ដោយកាំភ្លើង និងពូថៅ យកមកផ្ដន្ទាទោសតាមច្បាប់៕

ផ្ទះផ្ទេរប្រាក់ Wing នៅប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK ចូលប្លន់ យកអស់ជិត ១ម៉ឺនដុល្លារ

ផ្ទះផ្ទេរប្រាក់ Wing នៅប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK ចូលប្លន់ យកអស់ជិត ១ម៉ឺនដុល្លារ