អគ្គិភ័យ​នៅ​ខណ្ឌ​សែន​សុខ​បណ្ដាល​មក​ពី​ បុរស​ម្នាក់​ទៅ​ជក់បារី​ក្បែរ​ ធុង​ហ្គា​ស

 រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​កំពុង​ឆាបឆេះ​នៅ​ទល់មុខ ហ្គ្រេ​ន ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បង្ក​មក​ពី​បុរស​ម្នាក់​បាន​ទៅ​ជក់បារី​នៅ​ក្បែរ​ធុង​ហ្គា​ស​ដែល​ធ្លាយ បណ្ដាល​ឲ្យ​ហ្គា​ស​ឆាបឆេះ​បង្ក​ជា​អគ្គិភ័យ និង​ផ្ទុះ​ធុង​ហ្គា​ស​នោះ​តែ​ម្តង ។

ប្រភព​បន្ត​ទៀត​ថា ការ​ផ្ទុះ​ធុង​ហ្គា​ស​បង្ក​ជា​អគ្គិភ័យ​នេះ​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រង​គ្រោះថ្នាក់​រលាក​ពេញ​ខ្លួន ​ត្រូវ​បាន​ដឹក​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ខណៈ​ពេល​នេះ​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​កំពុង​ដុតដៃដុតជើង​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ មាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នៅ​ តាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ស្ថិត​ក្នុងភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ បណ្ដាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស ។

អគ្គិភ័យ​នៅ​ខណ្ឌ​សែន​សុខ​បណ្ដាល​មក​ពី​ បុរស​ម្នាក់​ទៅ​ជក់បារី​ក្បែរ​ ធុង​ហ្គា​ស
អគ្គិភ័យ​នៅ​ខណ្ឌ​សែន​សុខ​បណ្ដាល​មក​ពី​ បុរស​ម្នាក់​ទៅ​ជក់បារី​ក្បែរ​ ធុង​ហ្គា​ស
អគ្គិភ័យ​នៅ​ខណ្ឌ​សែន​សុខ​បណ្ដាល​មក​ពី​ បុរស​ម្នាក់​ទៅ​ជក់បារី​ក្បែរ​ ធុង​ហ្គា​ស
អគ្គិភ័យ​នៅ​ខណ្ឌ​សែន​សុខ​បណ្ដាល​មក​ពី​ បុរស​ម្នាក់​ទៅ​ជក់បារី​ក្បែរ​ ធុង​ហ្គា​ស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត