តេង លក្ខិណា ល្បី​មាន​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​ ?

Doliprane TVC

​តារាចម្រៀង​ដែល​វិ​វ​ឌ្ឍ​ខ្លួន​ពី​តារា​សម្តែង តេង លក្ខិណា ថ្មីៗ​នេះ​បាន​ពើបប្រទះ​នឹង​រឿងអាស្រូវ​ស្នេហ៍​មួយ ដែល​ល្បី​ថា​នាង​ត្រូវបាន​ថៅកែ​ស្រី​ផលិតកម្ម​មួយ​តាម​ប្រមាញ់​ស្នេហ៍ ។​​បើតាម​ប្រភពព័ត៌មាន​កៀក​ជិត​នឹង​តារាចម្រៀង​ស្រី​ម្នាក់នេះ​បានឱ្យដឹងថា ចាប់តាំងពី​នាង​បាន​ផ្លាស់ប្តូរ ក៏ដូចជា​បោះបង់​អាជីព​ជាតា​រា​សម្តែង និង ពិធី​ការិនី​ពី​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ ហក់​ចូល​ទ្រនំ M មក ឃើញថា​នាង​ដូចជា​បុប្ផា​មួយទង​ដែល​ពោរពេញ​ដោយ​កន្លង់​ចោម​ច្រើនណាស់ ក្នុងនោះ​ក៏មាន​ទាំងស្រី​ផងដែរ ។​ ​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា មនុស្ស​ស្រី​ដែល​តាម​ស្នេហ៍​នាង​នោះ គេ​គឺជា​ម្ចាស់​ផលិតកម្ម​មួយ​ដ៏​មាន​ឥទ្ធិពល ហើយ​កន្លងមក​ថៅកែ​ស្រី​ផលិតកម្ម​មួយ​នោះ​ក៏​ធ្លាប់​ដាក់​សម្ពាធ​លើ​ស្រី​ស្រស់ តេង លក្ខិណា ដែរ​ថា មិនឱ្យ​នាង​ទៅ​ស្និទ្ធស្នាល​ជាមួយ​បុរស​ណា​ម្នាក់​ឡើយ ។​

តេង លក្ខិណា ល្បី​មាន​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​ ?

ព័ត៌មាន​ដែល​ល្បី​នេះ​បានធ្វើឱ្យ​មហាជន​ដាក់​ការសង្ស័យ​លើ តេង លក្ខិណា ថា ប្រហែល ជា​នាង​មាន​ទំនាក់ទំនង​ស្នេហា​ភេទ​ដូចគ្នា​ហើយ​មើល៍ទៅ ។​ជាមួយនឹង​ព័ត៌មាន​ចចាមអារ៉ាម​នេះដែរ ស្រី​ស្អាត តេង លក្ខិណា ក៏បាន​ច្រានចោល​រួម​មកហើយ​តាមរយៈ​បណ្តាសារ​ព័ត៌មាន​នានា​កន្លងមក​ថា មិនមាន​រឿង​បែប​នេះឡើយ ។ ទន្ទឹមនឹង​ការច្រានចោល​រឿង​ថៅកែ​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​នេះដែរ តេង លក្ខិណា ក៏​កំពុងតែ​ល្បី​សុសសាយ​ពី​រឿង​ស្នេហ៍​ជាមួយ​ថៅកែ​សណ្ឋាគារ​ម្នាក់​ផងដែរ ប៉ុន្តែ​ស្រី​ស្អាត​រូប​ក៏​តែងតែ​ច្រានចោល​ជារឿយៗ ​ដែរ ៕ សាកល

តេង លក្ខិណា ល្បី​មាន​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​ ?

តេង លក្ខិណា ល្បី​មាន​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​ ?

តេង លក្ខិណា ល្បី​មាន​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​ ?

តេង លក្ខិណា ល្បី​មាន​ស្រី​ដាក់​សម្ពាធ​ស្នេហ៍​ ?