សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

ភ្នំពេញ៖ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានរាយការណ៍ ដោយយោងតាមសមត្ថិកិច្ចក្នុងតំបន់បានឲ្យដឹងថា អគ្គីភ័យដែលឆាបឆេះមុននេះបន្តិច គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ៨ និង ០៣នាទី ពោលគឺសមត្ថិកិច្ចបានបញ្ចប់នៅការអន្តរគមន៍ ពីរថយន្តពន្លត់អគ្គីភ័យ មុននេះបន្តិច។

យ៉ាងណាក៏ដោយសេចក្តីរាយការណ៍ចុងក្រោយ ឡានទឹកដែលបាញ់ចំពោះមុខគឺមាន រហូតដល់ទៅ ១៥គ្រឿង ក៏ប៉ុន្តែមានស៊ីទែន ហ្គាស ចំណុះរាប់ម៉ឺនលីត្រ ត្រូវបានគេបាញ់ស្អំ ដើម្បីបញ្ជៀសនៃការផ្ទុះជាយថាហេតុ។

ខណៈពេលនេះ ឡានទឹកជាច្រើនទៀតកំពុងធ្វើដំណើរមក សង្គ្រោះកន្លែងកើតហេតុ ដោយសារមានស៊ីទែន ផ្ទុកឧស្ម័នហ្គាស រាប់ម៉ឺនលីត្រ។

សេចក្តីបញ្ជាក់ចុងក្រោយ អគ្គីភ័យដែលលេបត្របាក់ ហាងហ្គាសទាន់សម័យត្រូវបានរលត់ទាំងស្រុង ប៉ុន្តែរថយន្តពន្លត់អគ្គីភ័យ នៅតែបន្តបាញ់ទឹក ស្អំការពារស៊ីទែនផ្ទុកហ្គាស៕

សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ

សេចក្តីរាយការណ៍ អំពីករណីភ្លើងឆេះ ហាងហ្គាសទាន់សម័យ