ក្រសួង​ប្រកាស​រើស​គ្រូ​ទៅ​ចូលរួម​កម្មវិធី Teacher Training Students នៅ​ជប៉ុន​

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ប្រឡង​ជ្រើសរើស​លោកគ្រូ អ្នកគ្រូ​បង្រៀន​មួយចំនួន​មកពី​សាលាបឋមសិក្សា មធ្យមសិក្សា និង​សាលា​គរុកោសល្យ​ទូទាំងប្រទេស​ទៅ​ចូលរួម​សិក្សា​ស្រាវជ្រាវ​លើ​វិស័យ​អប់រំ​ក្នុង​កម្មវិធី​អាហា​រូបរ​កណ៍ Teacher Training Students ចាប់ពី​ខែតុលា ឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៨ នៅក្នុង​ប្រទេស​ជប៉ុន​។​

​បើតាម​សេចក្តីជូនដំណឹង​ក្រសួង​អប់រំ យុវជន និង​កីឡា លោកគ្រូ អ្នកគ្រូ​បង្រៀន នឹង​ទទួលបាន​ថវិកា​ឧបត្ថម្ភ​ពី​ភាគី​ជប៉ុន រួមមាន ផ្គត់ផ្គង់​ការរស់នៅ កន្លែង​ស្នាក់នៅ ធានារ៉ាបរង​ថ្លៃ​សេវា​សុខភាព និង​ថ្លៃ​សំបុត្រ​យន្តហោះ​ទៅមក​កម្ពុជ​-​ជប៉ុន​។​

​លោកគ្រូ អ្នកគ្រូ​អាច​ជ្រើសរើស​មុខវិជ្ជា​សិក្សា​ស្រាវជ្រាវ​តាម​ជំនាញ ដូចជា រដ្ឋបាល​អប់រំ ( រដ្ឋបាល​អប់រំ និង​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​សាលារៀន​) ទ្រី​ស្តី​អប់រំ (​សិក្សាធិការ ទ្រឹស្តី​ប្រព័ន្ធ អប់រំ កម្មវិធីសិក្សា និង​ការវាយតម្លៃ​ប្រព័ន្ធ​អប់រំ​)​។ រីឯ មុខវិជ្ជា​ជំនាញ រួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និង​ការ​ហ្វឺ​ក​ហាត់​អប់រំ​កាយ ព្រមទាំង​ដំណើរ​ទស្សនកិច្ច​សិក្សា​ផ្សេងទៀត ផងដែរ​។​

​ចំពោះ​លក្ខខណ្ឌ​នៃ​ការចុះឈ្មោះ​ចូលរួម​កម្មវិធី​នេះ បេក្ខជន​ទាំងពីរ​ភេទ​ត្រូវមាន​សញ្ជាតិ​ខ្មែរ បានបញ្ចប់​ការសិក្សា​ពី​សាលា​គរុកោសល្យ​ណាមួយ និង​កំពុង​បង្រៀន​នៅតាម​សាលា​បឋម សិក្សា សាលា​មធ្យមសិក្សា ឬ​សាលា​គរុកោសល្យ​នានា នៅ​កម្ពុជា ដែលមាន​រយៈពេល​បំពេញការងារ​យ៉ាងតិច ៥​ឆ្នាំ (​គិតដល់​ខែមេសា ឆ្នាំ​២០១៦) មាន​អាយុ​មិន​លើសពី ៣៥​ឆ្នាំ (​កើត​ក្រោយ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​១៩៨១) មានចំណេះដឹង​ភាសា​អង់គ្លេស​កម្រិត​មធ្យម និង​មាន​ឆន្ទៈ​សិក្សា​ភាសា​ជប៉ុន ព្រមទាំង​មាន​សុខភាព​ល្អ​ទាំង​កាយសម្បទា និង​សតិបញ្ញា​។​

​បេក្ខជន​ត្រូវ​ឆ្លងកាត់​ការប្រឡង​ចំនួន ២​វិញ្ញាសា គឺ វិញ្ញាសា​ភាសា​អង់គ្លេស (​រយៈពេល ៦០​នាទី​) និង​ភាសា​ជប៉ុន (​រយៈពេល ១២០​នាទី​)​។​

​បេក្ខជន​អាច​ទទួល​ពាក្យ​ចូលរួម​កម្មវិធី​អាហារូបករណ៍ ចាប់​ពីថ្ងៃ​ជូនដំណឹង រហូតដល់​ម៉ោង ១៦:០០​នាទី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍ អគារ​លេខ ២៣ ផ្លូវ ៣៦០ សង្កាត់​បឹង កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ (​ខាងកើត​ស្ថានីយ៍ទូរទស្សន៍​អប្សរា​) ។​

​សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ចូលទៅ​កាន់​គេហទំព័រ ក្រសួង​អប់រំ យុវជន និង​កីឡា ៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​