EUFA ត្រៀម​ចំណាយ​ជាង​៣០០​លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍ EURO នៅ​បារាំង​

​ការប្រកួត​បាល់ទាត់​ជើងឯក​ប្រចាំ​ទ្វីបអឺរ៉ុប EURO 2016 នៅ​ប្រទេស​បារាំង ខាងមុខនេះ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​(UEFA) បាន​ត្រៀម​ទឹកប្រាក់​៣២៧​លា​ដុល្លារ​អាមេរិក​សម្រាប់​ផ្តល់ជូន​ឲ្យ​ក្រុម​តំណាង​ប្រទេស​ទាំង​២៤​ប្រចាំ​ទ្វីបអឺរ៉ុប​ដែល​ឡើងមក​កាន់​វគ្គ​ផ្តាច​ច់​ព្រ័ត្រ​នេះ​។ នេះ​បើ​យោងតាម​គេហទំព័រ Total Sportek​។​

​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​ត្រូវ​ចំណាយ​ក្នុង​ព្រឹត្តិការណ៍ Euro 2016 នេះ ដោយសារ​មានការ​កើនឡើង​ចំនួន​ប្រទេស​ដែល​ត្រូវ​ចូលរួម​រហូតដល់​ទៅ​៨​ប្រទេស​ថែមទៀត​លើ​កូតា​ចាស់​ដែលមាន​ត្រឹមតែ​១៦​ប្រទេស​ចូលរួម​។​

​សូមបញ្ជាក់ថា កាលពី Euro 2012 ដែល​ប្រទេស ប៉ូឡូញ និង​អ៊ុយ​ក្រែ​ន​ធ្វើជា​ម្ចាស់ផ្ទះ​រួមគ្នា​នោះ សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប​បាន​ចំណាយ​ទឹកប្រាក់​ត្រឹមតែ ២១១​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដែល​នេះ​មានន័យថា​ការចំណាយ​ប្រាក់​ដល់​ទៅ​ជាង​៣០០​លាន​ដុល្លារ​សម្រាប់ Euro 2016 នៅ​ប្រទេស​បារាំង​ខាងមុខនេះ​គឺ​កើនឡើង​ជិត​ពាក់កណ្តាល​ឯណោះ​។​
EUFA ត្រៀម​ចំណាយ​ជាង​៣០០​លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍ EURO នៅ​បារាំង​

​ក្រុម​តំណាង​ប្រទេស​ទាំង​២៤​ដែល​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ EURO 2016 នេះ ក្រុម​នីមួយៗ​នឹង​ទទួលបាន​ទឹកប្រាក់​៨​លាន​អឺរ៉ូ (​ស្មើនឹង ៨​លាន​៧​សែន​ដុល្លារ​អាមេរិក​) ដោយ​ស្វ័យប្រវត្ត​តែម្តង​។ ហើយ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល ក្រុម​ដែល​ឈ្នះ​ក្នុង​មួយ​ប្រកួត​នឹង​ទទួលបាន​ទឹកប្រាក់​បន្ថែម ១​លាន​អឺរ៉ូ (១​លាន ៩​សែន​ដុល្លារ​អាមេរិក​) និង​ក្រុម​ដែល​ប្រកួត​បាន​ត្រឹម​ស្មើ ទទួលបាន​ទឹកប្រាក់ ៥០​ម៉ឺន​អឺរ៉ូ (៥៥​ម៉ឺន​ដុល្លារ​អាមេរិក​)​។​

​សម្រាប់​ប្រទេស​ដែល​បាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ នឹង​ទទួលបាន​ប្រាក់​១​លាន ៦៤​ម៉ឺន​ដុល្លារ​អាមេរិក​។ ឡើងទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ទទួលបាន​ប្រាក់ ២​លាន ៧២​ម៉ឺន​ដុល្លារ​អាមេរិក និង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទទួលបាន ៤​លាន ៣៥​ម៉ឺន​ដុល្លារ​អាមេរិក​។ សម្រាប់​ក្រុម​ដែល​បាន​ឡើងមក​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្រុម​រងជើង​ឯក​ទទួល​បាន​ទឹកប្រាក់ ៥​លាន ៥​សែន​ដុល្លារ និង​ក្រុម​គ្រង​តំណែង​ជើងឯក​ទទួលបាន ៨​លាន ៧​សែន​ដុល្លា​អាមេរិក​។​
EUFA ត្រៀម​ចំណាយ​ជាង​៣០០​លាន​ដុល្លារ​សម្រាប់​ព្រឹត្តិការណ៍ EURO នៅ​បារាំង​

​បើ​ង​យោងតាម​ទិន្នន័យ​ខាងលើ ក្រុម​ដែល​ទទួលបាន​ជើងឯក អាច​រកប្រាក់​សរុប​បាន​ដល់​ទៅ​៣០​លាន​ដុល្លារ ខណៈ​ក្រុម​ជើងឯក​រង អាច​ទទួលបាន​ជាង​២៦​លាន​ដុល្លារ និង​ក្រុម​លេខ​៣-៤ អាច​រកបាន​ប្រាក់ ២១​លាន​ដុល្លារ​ពី​ក្នុង​ព្រឹត្តិការណ៍​នេះ​។​

​ការប្រកួត​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប Euro 2016 ដែល​ប្រទេស​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​នេះ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៦ ដែលមាន​ប្រទេស​សរុប ២៤ ចូល​រូ​ម ដោយ​ចែកចេញជា​៦​ពូ​ល ហើយ​ក្នុង​១​ពូ​ល​មាន​៤​ក្រុម​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​