អាហារ​បំបាត់​អាការ​ឈឺចាប់​ ពេល​មក​រដូវ​

Doliprane TVC

១)​ទទួលទាន​សូកូឡា​ក្តៅ​អាច​ជយ​យ​សម្រាល​អាការ​ឈឺចាប់​ពេល​មក​រដូវ​
​អាហារ​ក្តៅ​ឧណ្ហៗ​អាចជួយ​កាត់បន្ថយ​អាការ​ឈឺចាប់ ប៉ុន្តែ​ចំពោះ​អាហារ​ផ្អែម​មិនត្រូវ​ទទួល យក​ច្រើនពេក​ទេ ។ ប្រសិនបើ​ការ​មក​រដូវ​ធ្លាប់មាន​ការឈឺចាប់ ការ​ទទួលទាន​សូកូឡា​ក្តៅ ឬ ស្អំ​វត្ថុ​ក្តៅ​ឧណ្ហៗ នៅលើ​ពោះ​យ៉ាងហោចណាស់​ក៏​អាចជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​បាន​ខ្លះៗ​ដែរ ព្រោះ​អាហារ​ក្តៅ​ឧណ្ហៗ​អាចធ្វើឱ្យ​សរសៃឈាម​រីក ហើយ​ការប្រើ​សូកូឡា​ដើម្បី​បន្ថយ​អាការ​ឈឺចាប់​នោះ សំខាន់បំផុត​គឺ​ផល​ប៉ះ​ញល់​រវាង​សរីរាង្គ និង ផ្លូវចិត្ត ។

ដូច្នេះ​ការទទួល​ទាន​សូកូឡា​នឹង​បានទទួល ភាព​រីករាយ និង អាច​បន្ថយ​អាការ​ឈឺចាប់​ជា​បណ្តោះអាសន្ន ។ ម្យ៉ាងទៀត​អ្នកឯកទេស​ក៏បាន​ក្រើនរំឭក​ផងដែរ​ថា ការ​ទទួលទាន​សូកូឡា​ពិតមែនតែ​អាច​បង្វែរ​ការយកចិត្ត​ទុកដាក់ និង បន្ថយ​អាការ​ឈឺចាប់​ក្តី ប៉ុន្តែ​ការទទួល​ទាន​ច្រើន​ហួសប្រមាណ​ក៏​អាច​បណ្តាលឱ្យ​បរិមាណ​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិនមាន​លំនឹង ដូច្នេះ​គួរ​ទទួលទាន​ក្នុង​បរិមាណ​សមល្មម ។

អាហារ​បំបាត់​អាការ​ឈឺចាប់​ ពេល​មក​រដូវ​

២)​បរិភោគ​ស្ករត្នោត និង ផឹកទឹក​ស្ករត្នោត អាចជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​ពេល​មក​រដូវ
​តាម​ទស្សនៈ​វេជ្ជសាស្ត្រ​ចិន​យល់ឃើញថា ស្ករត្នោត​ស្ថិតក្នុង​ផ្នែក​អាហារ​ក្តៅ​ដែល​អាចជួយ សម្រួល​ដល់​ពោះវៀន ក្រពះ ធ្វើឱ្យ​ចរន្តឈាម​ដើរ​ស្រួល និង កម្ចាត់​ឈាមកក បន្ថយ​អាការ​ឈឺ ចាប់​ពេល​មក​រដូវ ។ ម្យ៉ាងទៀត​អាហារ​ក្តៅ​ឧណ្ហៗ​អាចធ្វើឱ្យ​សរសៃឈាម​រីក ដូច្នេះ​ការផឹក​ទឹក​ស្ករត្នោត​ក្តៅ​ឧណ្ហៗ​ពិត​ជាមាន​ប្រសិទ្ធភាព​ជួយ​កាត់បន្ថយ​អាការ​ឈឺចាប់​ពេល​មក​រដូវ ។

ពេល​ស្ត្រី មក​រដូវ​ម្តងៗ រាងកាយ​បាន​ចំណាយ​ថាមពល​ច្រើន​ជា​អតិបរមា​ដើម្បី​ទប់ទល់​ការឈឺចាប់ ចំណែក ឯ​ស្ករត្នោត​ងាយ​នឹង​ស្រូ​ក​យកជាតិ​មេ​ស្ករ​ដែលមាន​ប្រសិទ្ធភាព​អាច​ប៉ះប៉ូវ​ថាមពល ។ ម្យ៉ាងទៀត​ស្ករត្នោត​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​អាចធ្វើឱ្យ​អារម្មណ៍​នឹងនរ ដូច្នេះ​វា​អាចជួយ​កាត់បន្ថយ​អាការ​ឈឺចាប់ ។ ប៉ុន្តែ​ដោយសារ​ស្ករត្នោត ងាយ​នឹង​ស្រូបយក ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុង ពេល​ទទួលទាន​ម្តងៗ ដោយ​ស្ត្រី​ពេញវ័យ​ម្នាក់​ក្នុង​មួយថ្ងៃ​មិនត្រូវ​ទទួលទាន​ឱ្យលើស​ពី ២ ស្លាបព្រា បាយ​កន្លះ​ឡើយ គឺ​ប្រមាណ​ជា ៣៧,៥ ក្រាម ។

អាហារ​បំបាត់​អាការ​ឈឺចាប់​ ពេល​មក​រដូវ​

៣)​ខ្លាច​អាការ​ឈឺចាប់​ពេល​មក​រដូវ មិនអាច​បរិភោគ​នំ​ខេ​ក​ការ៉ុត​
​ជាទូទៅ​ពេល​មក​រដូវ​ម្តងៗ​មិនត្រូវ​ទទួលទាន អាហារ​មាន​ធាតុ​ត្រជាក់​ឡើយ ដូចជា ក្រូច ផ្លែ​ព័រ និង ការ៉ុត ជាដើម ។ ប៉ុន្តែ​ប្រសិនបើជា​អាហារ​ក្តៅ ធាតុ​ត្រជាក់​អាច​ចុះខ្សោយ ដូច្នេះ​ស៊ុប​ការ៉ុត និង នំ​ខេ​ក​ការ៉ុត​ក្តៅ​បន្តិចៗ​មិនមាន​បញ្ហា​ទេ ។ ក្រៅពីនេះ​អ្នកឯកទេស​បាន​ក្រើន​រំឭកថា នំ ខេ​ក​ការ៉ុត​ងាយ​ស្រូប​យកជាតិ​ខ្លាញ់ ហើយ​បើ​ទទួលទាន​ច្រើន​ពិតជា​អាចធ្វើ​ទុក្ខ​ដល់ពេល​មក​រដូវ​ម្តងៗ​ជា មិន​ខាន ។​

អាហារ​បំបាត់​អាការ​ឈឺចាប់​ ពេល​មក​រដូវ​

៤)​បរិភោគ​ចេក ទឹកដោះគោ និង គ្រាប់​ផ្លែឈើ​អាច​ចៀស​ផុតពី​អាការ​ឈឺចាប់​ពេល​មក​រដូវ
​មុនពេល​មក​រដូវ​ត្រូវ​ទទួលទាន​អាហារ​ខ្លះ​ដែលមាន​ផ្ទុក​ជាតិ Trytophan ដូចជា ផ្លែ​ចេក ទឹកដោះ គោ គ្រាប់​ធញជាតិ​ជាដើម ដោយ​អាហារ​អស់​ទាំងនេះ​អាចធ្វើឱ្យ​ស្ត្រី​មាន​អារម្មណ៍​ស្រស់ស្រាយ រក្សា ចិត្តគំនិត​ភ្លឺ​ថ្លា ប៉ុន្តែ​អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​នោះ ជាទូទៅ​នៅពេល​ទទួលទាន​អាហារ​ម្តងៗ​មិនត្រូវ​ល្មោភ ស៊ី​ល្មោភ​ផឹក​ឡើយ ដើម្បី​ចៀសវាង​ការបង្ក​ឱ្យមាន​ជាតិ​ស្ករ​នៅក្នុង​ឈាម​មិន​នឹងនរ ងាយ​នឹង​បង្ក​ឱ្យ​ពេល មក​រដូវ​មាន​បញ្ហា ។​

អាហារ​បំបាត់​អាការ​ឈឺចាប់​ ពេល​មក​រដូវ​

៥)​មុនពេល​មក​រដូវ​ការប្រើ​ថ្នាំ​បំបាត់​អាការ​ឈឺចាប់​អាចមាន​ប្រសិទ្ធ​ភាពល្អ​
​បច្ចុប្បន្ននេះ​ផ្នែក​ពិនិត្យ​រោគ​ស្ត្រី​ភាគច្រើន​បាន ចេញ​វេជ្ជបញ្ជា​សម្រាប់​ថ្នាំ​បំបាត់​ការឈឺចាប់​នោះ​គឺ NSAID ដែល​ស្ថិតក្នុង​ប្រភេទ​ឱសថ​ប្រឆាំង​រោគ​រលាក និង ប្រើ​សម្រាប់​ទប់ទល់​ក្រពេញ​ប្រូ​ស្តា​ត ដែល​បង្ក​ឱ្យ​ស្បូន​រួញ ដែល​ពិត​ជាមាន​ប្រសិទ្ធភាព​បំបាត់​អាការ​ឈឺចាប់ ។ ប៉ុន្តែ​ប្រភេទ​ឱសថ​នេះ​អាច​បំផ្លាញ​ក្រពះ ហើយ​ក៏មាន​មនុស្ស​មួយចំនួន​តូច​មានប្រតិកម្ម​ដែរ ។

ដូច្នេះ​ត្រូវ​ពិនិត្យមើល​សុខភាព​ថា​ត្រូវ​ប្រើ ឬក៏​មិន​ប្រើ ។ ក្រៅពីនេះ​ថ្នាំ​បំបាត់​ការឈឺចាប់​សម្រាប់​គ្រប់គ្រង​អ័រម៉ូន​បង្ក​ឱ្យ​ស្បូន​រួញ​ដើម្បី​បន្ថយ​ការឈឺចាប់ ។ ដូច្នេះ​មុនពេល​ដែល​មិនទាន់មាន​អាការ​ឈឺចាប់ ហើយ​ប្រើ​ឱសថ​បែបនេះ​គឺមាន​ប្រសិទ្ធ​ភាពល្អ​ណាស់ ។

*​ដំបូន្មាន​ល្អៗ​របស់​គ្រូពេទ្យ​រោគ​ស​
​មុនពេល​មក​រដូវ និង ពេល​មក​រដូវ ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ជាពិសេស​ក្នុងការ​ថែទាំ ដូចជា មួយ​សបា្តហ៍​មុនពេល​មក​រដូវ​ត្រូវ​ផឹកទឹក​សណ្តែកសៀង​ដែល​សម្បូរ​ជាតិ Tryptophan ឱ្យបាន ច្រើន ។ ពេល​កំពុង​មក​រដូវ ត្រូវ​បរិភោគ​សូកូឡា​ដើម្បីឱ្យ​ស្រស់ស្រាយ បន្ថយ​អាការ​ឈឺចាប់ ប៉ុន្តែ​ក្នុង​មួយថ្ងៃ​អាច​បរិភោគ​បានត្រឹមតែ ៦០ ក្រាម ប៉ុណ្ណោះ ។ ចំណែក​សូកូឡា​ត្រូវ​ជ្រើស​រើសយក​ប្រភេទ​ណា ដែល​មិនសូវ​ផ្អែម ដោយសារ​ពេល​កំពុង​មក​រដូវ​រាងកាយ​បាត់បង់​ឈាម​ច្រើន ។

អាហារ​បំបាត់​អាការ​ឈឺចាប់​ ពេល​មក​រដូវ​

ក្រៅពីនោះ​អាច​បរិភោគ ប្រភេទ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​រួមមាន​ស៊ុប ថ្លើម​ជ្រូក ហើយ​ចំពោះ​អ្នក​បរិភោគ​អាហារ បួស​ត្រូវ​ទទួលទាន​ផ្លែ​ទំញំងបាយជូរ​ស្រស់ និង ក្រៀម ស្ករ ត្នោត និង ល្ងខ្មៅ​ឱ្យបាន​ច្រើន ព្រោះ​អាហារ​ទាំងនេះ​សម្បូរ ជាតិ​ដែក ៕​គ​.​ឡេង​