ក្រសួង​សាធារណការ​នឹង​ចាត់វិធានការ​អ្នក​ដែល​រំលោភ​លើដី​ចំណី​ផ្លូវជាតិ​លេខ​៤

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​តឹងរឹង​បំផុត ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​សង់​សំណង់ លុប​ប្រឡាយ និង​ធ្វើ​កិច្ចការ​សាធារណៈ ឬ​ឯកជន​នៅក្នុង​ដី​ចំណីផ្លូវ​ជាតិ​លេខ​៤ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២១ មករា​នេះ​។​

​សេចក្តីប្រកាស​ដដែល​បាន​ឲ្យ​ដឹងថា ក្រសួង​សាធារណ និង​ដឹកជញ្ជូន នឹង​ចាត់វិធានការ​ចំពោះ​ម្ចាស់​លំនៅដ្ឋាន ឬ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ និង​ចលនទ្រព្យ​ទាំងអស់ និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ពី​រាជា​នី​ភ្នំពេញ​ដល់​ខេត្ត​ព្រះសីហនុ ដែល​សាងសង់​សំណង់ ការ​លុប​ប្រឡាយ ស្រះ គន្លង​បង្ហូរទឹក​សម្រួល​សុវត្ថិភាព​ផ្លូវថ្នល់ ការលក់ដូរ និង​ការចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​លើដី​ចំណីផ្លូវ​។ ចំណាត់ការ​ដ៏​តឹងរឹង​របស់​ក្រសួង​សាធារណការ​នេះ ធ្វើ​ចំពោះ​ម្ចាស់​លំនៅដ្ឋាន ឬ​ម្ចាស់​កម្មសិទ្ធិ​អចលនទ្រព្យ និង​ចលនទ្រព្យ​ណា ដែល​គ្មាន​ការអនុញ្ញាត​ពី​សមត្ថកិច្ច​គ្រប់គ្រង​ផ្លូវថ្នល់​។​

​ការចាត់វិធានការ​មួយ​នេះ​ធ្វើឡើង ក្រោយពី​រដ្ឋាភិបាល​សម្រេច​លុបចោល​កិច្ចព្រមព្រៀង​សម្បទាន​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន អេ​ហ្សិត ឌី​ស្ត្រី​ប្យូ​ហ្សិ​ន (AZ Distribution Co.) កាលពី​ថ្ងៃទី​១៣ ខែមករា កន្លងមក​។ ហើយក៏​បានប្រគល់​ភារកិច្ច​នេះ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​អ្នកគ្រប់គ្រង ជួសជុល​ថែទាំ និង​ផ្តល់​សេវា​ផ្សេងៗ​វិញ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​