សមុទ្រ​ចិន​ខាងត្បូង​៖ ចិន​នឹង​បង្ខំចិត្ត​បំពាក់​គ្រឿង​យោធា បើ​មានការ​គំរាមកំហែង​ពី​រដ្ឋ​ខាងក្រៅ​

លោកមេបញ្ជាការកងទ័ពជើងទឹកចិន Wu Shengli​អវត្តមាន​នៃ​ដំណោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង បាន​បើកដៃ​ឲ្យ​ចិន បន្តសកម្មភាព​យ៉ាង​គ​ឃើ្ល​ន ក្នុងការ​ចូលទៅ​ទាញយក​ធនធានធម្មជាតិ បូម​ប្រេង និង​ថែមទាំង​សាងសង់​កោះ​សិប្បនិម្មិត​នៅ​ទីនោះ​ទៀតផង​។ រដ្ឋ​មួយចំនួន​ដែល​រួមមាន​ទាំង​អាមេរិក​ផងដែរ​នោះ បាន​ចោទថា​ចិន​កំពុង​ដាក់​មូលដ្ឋាន​យោធា​នៅ​តំបន់​ជម្លោះ​នោះ​។ តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកាសថា ចិន​និង​បង្ខំចិត្ត​បំពាក់​គ្រឿង​សព្វាវុធ​នៅ​តំបន់​នោះ ប្រសិនបើ​មានការ​គំរាមកំហែង​ខ្លាំង​ពីរ​ដ្ឋ​ផ្សេង​។

​កាលពី​ថ្ងៃទី​២ និង​ទី​៧ ខែមករា សប្តាហ៍​មុននេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​បញ្ជូន​យន្តហោះ​ស៊ីវិល​ពីរលើក ដើម្បី​ហោះហើរ​ទៅកាន់​តំបន់​ថ្ម​ប៉ប្រះ​ទឹក ដែល​ស្ថិតនៅក្នុង​កោះ​សិប្បនិម្មិត​របស់​ចិន ដែល​បាន​សាងសង់​នៅក្នុង​បណ្តុំ​កោះ​ស្ព្រា​ត​លី​(Spratly Islands) នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ សកម្ម ភាព​នេះ បាន​រង​នូវ​ការរិះគន់​ខ្លាំង​ពី​រដ្ឋ​ភាគី​នៃ​ជម្លោះ​ដែល​រួមមាន​វៀតណាម និង​ហ្វីលីពីន និង​អាមេរិក ផងដែរ​នោះ​។​

​ជុំវិញ​បញ្ហា​នេះ លោក​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ចិន Wu Shengli បាន​ឆ្លើយតប​ទៅកាន់​សម​ភាគី​អាមេរិក​លោក​ឧ​ត្ត​មនា​វី John Richardson តាមរយៈ​សន្និសីទ​ទូរ​សព្ទ នៅ​ថ្ងៃទី​២០ ខែមករា ថា ការហោះហើរ​នៃ​យន្តហោះ​ចិន​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នោះ គឺ​ដើម្បី​ត្រួតពិនិត្យ​ព្រលានយន្តហោះ​ដែល​បាន​សាងសង់​នៅ​ទីនោះ​ថា​តើ​ត្រូវ​តាម​ស្តង់ដារ​បែប​ស៊ី​វី​ល​ឬ​នៅ​។ នេះ​ជាការ​អះអាង​របស់​ក្រសួងការពារជាតិ​ចិន​ដែល​បាន​ចុះផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែលថា ចិន មិនមាន​គម្រោង​ក្នុងការ​បំពាក់​គ្រឿង​សម្ភារ​យោធា នៅក្នុង​តំបន់​កោះ​សិ​ប្បិ​ម្មិ​ត​ដូច​ទៅនឹង​ការ​ចោទ​របស់​ប្រទេស និង​សារព័ត៌មាន​មួយចំនួន​នោះទេ​។

​យ៉ាងណាក៏ដោយ​យ​តាម​សារព័ត៌មាន​ដដែល លោក Wu Shengli បាន​សង្កត់​ថា​ការពង្រាយ​កងទ័ព​ឬ​ការបំពាក់​សព្វាវុធ​យោធា​នៅ​តំបន់​នោះ អាស្រ័យ​ការ​ប្រឈម​ជាក់ស្តែង​នៃ​ការគំរាមកំហែង​មកលើ​ចិន​ហើយ​ចិន ក៏មាន​សមត្ថភាព​យោធា​និង​ការតាំង​ចិត្ត​គ្រប់គ្រាន់​ក្នុងការ​ការពារ​បណ្តុំ​កោះ​ស្ព្រា​ត​លី​ដែលជា​តំបន់​ជម្លោះ​។

​តាមពិតទៅ​ការលើកឡើង​របស់លោក Wu Shengli ពី​គំរាមកំហែង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឹ​គ្មាន​រដ្ឋ​ណា​ក្រៅពី​អាមេរិក​នោះទេ​។ ហើយ​នោះ​ក៏​ព្រោះតែ កាលពី​ចុងឆ្នាំ​២០១៥​កន្លងទៅ ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​វាតទី​របស់​ចិន​ក្នុង​តំបន់​ជម្លោះ អាមេរិក បាន​បញ្ជូន​ទាំង​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង​ទៅ​ក្បែរ​កោះ​សិប្បនិម្មិត​ដែល​ចិន​បាន​សាងសង់​នៅ​ទីនោះ​។ ហើយ​វត្តមាន​នោះ ត្រូវបាន​អាមេរិក ចាត់ទុកថា​ជាការ​អនុវត្ត​សិ​ទិ្ធ​សេរីភាព​នៃ​ការហោះហើរ​ដែនអាកាស​អន្តរជាតិ និង​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​តាម​ដែនសមុទ្រ​អន្តរជាតិ​។

​សូមបញ្ជាក់​ផងដែរ​ថា តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែនសមុទ្រ​ដែល​ពោរពេញ​ទៅដោយ​សក្តានុពល​ភូមិសាស្ត្រ និង​ធនធានធម្មជាតិ​។ ទំហំ​ពាណិជ្ជកម្ម​ដែល​ធ្វើដំណើរ​តាម​នាវា​ឆ្លងកាត់​តំបន់​នោះ​ជា​រៀងរាល់ឆ្នាំ​មិនតិចជាង​៥​ពាន់​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នោះទេ​។ សក្តានុពល​ដ៏​ធំធេង​នេះហើយ​ទើប​ចិន បានទាមទារ​ស្ទើរតែ​តំបន់​ទាំងស្រុង​នៃ​តំបន់​ជម្លោះ​តាម​កត្តា​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន​រួមមាន​ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម បានទាមទារ​ក្នុង​តំបន់​ស៊ីគ្នា​ជាមួយនឹង​ចិន តាម​កត្តា​ច្បាប់​អន្តរជាតិ​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​