យុវជន​ម្នាក់​បើកបរ​ម៉ូតូ​តាម​អំណាច​ស្រា​បៀរ ក្នុង​ល្បឿ​លឿន​បាន​ជ្រុល​ទៅបុក​រថយន្ត នៅ​ពីមុខ​ដួល​ប្រកាច់​សន្លប់​ស្តូកស្តឹង​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​បើកបរ​ម៉ូតូ​ដោយ​អំណាច​ស្រា​បៀរ​ក្នុង​ល្បឿន​ផ្តាច់​ព្រលឹង ដោយ​ជិះ​ត្រឡប់​ទៅ​ត្រឡប់​មកលើ​ដងផ្លូវ​ជាច្រើន​ដង​ទំនង​ស្រា​ធើ​ទុក្ខ​។ ទីបញ្ចប់​បើក​ម៉ូតូ​ស្ទើរ​ហោះ​ដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន​ទេ បាន​ជ្រុល​ទៅបុក រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ដឺ ផ្នែក​ខាងស្តាំ​នៃ​រថយន្ត​ដួល​ត្រឡប់ត្រឡិន​សន្លប់​ស្តូកស្តឹង​របួសធ្ងន់​ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង​១៨ និង​០០​នាទី យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​៧​មករា ស្ថិត​ភូមិសាស្ត្រ​ក្រុម​២ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​ប៉ូលិស​ចរាចរណ៍​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា នៅវេលា​កើតហេតុ​ខាង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង ដែល​បង្កឡើង​ដោយ ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ​ព្រះសីហនុ​1B-1141 បើកបរ​ដោយ​ឈ្មោះ អ៊ុន សីហា​ក់ អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៤ បាន​ជិះ​ទៅបុក​រថយន្ត ម៉ាក​ហាយ​ឡែ​ន​ឌឺ ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ឡេង សម្បត្តិ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ អ្នកបើកបរ​ម៉ូតូ​បាន​រងរបួស​ធ្ងន់​។​ ​ ​

​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​អះអាងថា​៖ យុវជន​រងគ្រោះ​ដែល​ជិះ​ម៉ូតូ​បុក​រថយន្ត​នោះ មុនពេល​កើតហេតុ បាន​បើកបរ​ជាច្រើន​ត្រឡប់​មកហើយ ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ ក្នុង​ល្បឿន​លឿន​ដូច​ហោះ រហូតដល់​វេលា​ម៉ោង​កើតហេតុ​ក៏បាន​ជិះ​ម៉ូតូ​ត្រឡប់មកវិញ នៅពេល​មកដល់​ចំណុច​ផ្លូវ​កោង យុវជន​នោះ​ពុំបាន​បង្អង់​ល្បឿន​នោះទេ ក៏បាន​ជ្រុល​ទៅបុក​រថយន្ត​ទាំង​កំរោល ដួល​ប្រកាច​បែក​មុខមាត់​ខ្លួ​នេ​ង​។ ក្រោយ​កើតហេតុ ភាគី​ទាំងពីរ​បានធ្វើការ​សម្របសម្រួល​បញ្ចប់រឿង​នឹង​គ្នា​៕ សមុទ្រ​ខៀវ​ ​

KA-20-01-2016-28 KA-20-01-2016-29 KA-20-01-2016-30 KA-20-01-2016-31 KA-20-01-2016-32