ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing កណ្តាល​ក្រុងប៉ៃលិន យក​អស់​១​ម៉ឺន​ដុល្លារ​

ភ្នំពេញ: សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ​កាលពី​វេលា​ម៉ោងជាង​៤ រសៀល​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នេះ ​ក្រុមចោរ​កាំភ្លើង AK ចូល​ប្លន់​ផ្ទះ​ផ្ទេរប្រាក់ Wing កណ្តាល​ក្រុងប៉ៃលិន យក​អស់​១​ម៉ឺន​ដុល្លារ និង​បាន​ប្រើ​ហិង្សា​បង្ក​ឲ្យ​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ អាយុ​៦០​ឆ្នាំ​រងរបួស​ធ្ងន់ ដោយសារ​ក្រុមចោរ​វាយ និង​កាប់​ដោយ​ពូថៅ​។​

​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ករណី​ប្លន់​​នៅ​ចំណុច​ផ្ទះ​វី​ង​ឈ្មោះ ហេង រចនា នៅ​ចំណុច​ភូមិ​ប៉ាង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល​ឲ្យ​រងរបួស​ចំនួន ៣​នាក់​: ទី​១ ឈ្មោះ ហេង វណ្ណ​ថន ភេទ​ប្រុស អាយុ ៦៤​ឆ្នាំ (​របួសធ្ងន់​) ទី​២ ឈ្មោះ ងួន ចិន្តា ភេទ​ប្រុស អាយុ ៤២​ឆ្នាំ (​របួសធ្ងន់​) និង​ទី​៣ ឈ្មោះ វ៉ាន់​ថន គីម​លាង ភេទ​ស្រី អាយុ ៣​ឆ្នាំ (​របួសស្រាល​) រស់នៅ​ភូមិ​កើតហេតុ​ខាងលើ និង​បាត់បង់​ទ្រព្យសម្បត្តិ​មួយចំនួន​ដូចជា​: ប្រាក់​បាត ២៦២.០០០​បាត​ ប្រាក់រៀល ៥​លាន​រៀល​
 ប្រាក់​ដុល្លារ ២.៦០០​ដុល្លារ​ កាត​ទូរស័ព្ទ ៨០០​ដុល្លារ កាបូប​យួរដៃ​រួមមាន អត្តសញ្ញាណប័ណ្ណ ប៉ាស​ព័រ កាត​គ្រី​...​។​

​ភ្លាមៗ​នោះ កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន បាន​ជួប​ជនសង្ស័យ រួច​ក៏បាន​ដេញ​ប៉ផាប់​ចាប់​ពភីង បន្ទាប់មក​ជនសង្ស័យ​បាន​ផ្តួល​ម៉ូតូ ម៉ាក Hongda Wav ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1K-6430 នៅ​ចំណុច​ភូមិ​ប៉ាង​រលឹម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន រត់​ចូល​ព្រៃ​បាត់​។ សមត្ថកិច្ច​ជំនាញ​បាន​រុករក​រហូតដល់​វេលា​ម៉ោង ១៩:២០​នាទី​យប់ ទើប​កម្លាំង​យើង​ដកថយ ហើយ​កំណត់​មុខសញ្ញា​បាន​ដោយសា​ចោល​ម៉ូតូ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​សុំ​ដីកាចាប់ខ្លួន​មុខសញ្ញា​នៅ​ខេត្តបាត់ដំបង​៕​