ផ្ទុះ​ឆេះ​ហាង​ហ្គាស ទាន់សម័យ ខូ​ត​ខាត​ទ្រព្យសម្បតិ្ត​មួយចំនួនធំ និង​រងរបួស​កម្មក​រ​២​នាក់​

ភ្នំពេញ: ព័ត៌មាន​ចុងក្រោយ​នៃ​ករណី​អគ្គិភ័យ​ឃ្លាំង​ស្តុក​ហ្គាស របស់​ហាង​ហ្គាស ទាន់សម័យ បាន​រលត់​ទាំងស្រុង​ក្រោយពេល​មាន​អន្តរាគមន៍​ពី​ក្រុម​ពន្លត់​អគ្គិភ័យ ក្នុង​នោះបាន​រង​ខូ​ត​ខាត​ទ្រព្យសម្បតិ្ត​មួយចំនួនធំ និង​រងរបួស​កម្មក​រ​ធ្វើ​ផ្លូវ​២​នាក់​។

​សេចក្តីរាយការណ៍​ពី​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២១​ខែមករា​នេះ​នៅ​ចំណុច​ក្រុម​១ ភូមិ​អន្លង់​ក្ងាន សង្កាត់​ឃ្មួញ ក្នុង​ទីតាំង​ដី​ឡួ​ត៍​ទំហំ​៥០​គុណ​៤០​ម៉ែត្រ បាន​ធ្លាយ​ធុង​ហ្គាស​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​នូវ​៖
១-​រថយន្ត ១​តោន​កន្លះ ៥​គ្រឿង ម៉ូតូ ៧​គ្រឿង និង​ធុង​ហ្គាស​មួយចំនួនធំ​។​
២-​អគារ​កម្មករ​ស្នាក់នៅ ២​អគារ ស្មើនឹង ៧​បន្ទប់​។​
៣-​បន្ទប់​ជួល​មួយ​អគារ​មាន ៤​បន្ទប់​។​
៤-​របួស​កម្មករ​ធ្វើ​ផ្លូវ ២​នាក់​(​ធ្ងន់ធ្ងរ​)​។​
៥-​ម្ចាស់​ឈ្មោះ វ៉ន ច័ន្ទ​សា ភេទ​ប្រុស​អាយុ ៣៨​ឆ្នាំ និង​មាន​កម្មករ​សរុប​ប្រហែល ២០​នាក់​។​
៦-​ប្រើប្រាស់​រថយន្ត ២៤​គ្រឿង ក្នុងនោះ​រថយន្ត​ង​អគ្គិភ័យ​កងពល​ង​៧០ ចំនួន​៤​គ្រឿង ស្នងការ​ក្រុង ២០​គ្រឿង ប្រើ​ទឹក​អស់ ៣៩​ឡាន​។​
៧-នៅសល់​សូ​ទែន​ហ្គាស​ចំណុះ​៨.០០០​លីត្រ​១ មិនទាន់​ផ្ទុះ​។​

​សកម្មភាព​ពន្លត់ ត្រូវបាន​បញ្ចប់​នៅ​ម៉ោង​៩​យប់​៕​