២​ថ្ងៃ​សាលា​រាជធានី​ភ្នំពេញ ដំណោះស្រាយ​គោលនយោបាយ​ជូន​បងប្អូន​អ្នក​បុរី​កីឡា​ចំនួន ១១៣ គ្រួសារ​

ភ្នំពេញ: អស់​រយៈពេល​២​ថ្ងៃនេះ សាលា​រាជធានី​ភ្នំពេញ បាន​ដំណោះស្រាយ​គោលនយោបាយ ដោយបាន​ផ្តល់​ថវិកា និង​ដោះស្រាយ​ជូន​បងប្អូន​អ្នក​បុរី​កីឡា​បាន​ចំនួន ១១៣ គ្រួសារ​លើ​១៥៤​គ្រួសារ​។​

​គណៈកម្មការ​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា បងប្អូន​អ្នក​បុរី​កីឡា​បាន​ចំនួន ១១៣ គ្រួសារ​លើ​១៥៤​គ្រួសារ បានទទួល​នូវ​គោលនយោបាយ​របស់​សាលា​រាជធានី ដោយ​ក្នុងនោះ​អ្នកទទួល​ផ្ទះ​នៅ​បុរី​កីឡា ៣៥​គ្រួសារ​
​អ្នកទទួល​ផ្ទះ​ភូមិ​អណ្តូង ១៩​គ្រួសារ អ្នកទទួល​ថវិកា​៥០០០​ដុល្លារ ៤៣​គ្រួសារ អ្នកទទួល​ថវិកា​៣០០០​ដុល្លារ ១៦​គ្រួសារ​។​

​សូមបញ្ជាក់ថា សាលា​រាជធានី​បាន​‎​ដំណោះស្រាយ​គោលនយោបាយ​របស់​គណៈ​កម្ម​ការ​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ​‬ ជូន​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ដែល​នៅ​សេសសល់​។​

​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ គណៈកម្មការ​ចម្រុះ​របស់​សាលា​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​គោលនយោបាយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​សហគមន៍​បុរី​កីឡា ដែល​នៅ​សេសសល់ ជា​លទ្ធផល​សាលា​រាជធានី​ភ្នំពេញ បានប្រគល់​ថវិកា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​តំបន់​បុរី​កីឡា​។​

​សូមបញ្ជាក់ថា​‬ លទ្ធផល​នេះ​បានកើត​ចេញពី​ការ​ស្មោះ​ចិត្ត​ចូលរួម​ដោះស្រាយ​តាម​នីតិវិធី​ទាំងគ្រប់​ភាគី ផ្តោតលើ​គោលការណ៍​ស្មោះត្រង់ យុត្តិធម៌ និង​សម​ហេតុ​សម​ផល​ទាំងអស់គ្នា​៕​