Q&A: តើ​ការ​ញៀន​សិច​ខ្លាំង​កើតមក​ពីអ្វី និង​ត្រូវ​ដោះស្រាយ​យ៉ាងណា ?

Doliprane TVC

​សំណួរ ៖ ខ្ញុំ​ធ្លាប់បាន​ឮថា​អាការ​ញៀន​សិច​ខ្លាំង​ចាំបាច់​ត្រូវ​បំបាត់ ពីព្រោះ​វា​ជា​អា​ការខុសប្រក្រតី ។ នាង​ខ្ញុំ​ចង់ដឹងថា​ការកើត​អាការ​ចូលចិត្ត​បញ្ហា​សិច​ខ្លាំង​នេះ​កើតឡើង​មកពី​មូលហេតុ​អ្វី និង ត្រូវ​ដោះស្រាយ​ដូចម្តេច ?

ចម្លើយ ៖ ការ​មាន​តម្រូវការ​ផ្លូវភេទ​ខ្ពស់ ឬ អាការ​ញៀន​សិច​ខ្លាំង​ជា​សេចក្តីត្រូវការ​ផ្លូវភេទដែលមាន​សភាព​ខុសពី​ប្រក្រតី​របស់​រាងកាយ ហើយ​អាការ​នេះ​អាច​កើតឡើង​បាន​ទាំង​បុរស និង ស្ត្រី ។ មនុស្ស​មួយក្រុម​នេះ​បើទោះបី​រាងកាយ​បាន​ឆ្លើយតប​ដោយ​ការ​រួមភេទ​ញឹកញាប់​ក៏ដោយ ប៉ុន្តែ​អារម្មណ៍​ចង់​រួមភេទ​តែង​តាម​យាយី​ជានិច្ច ។ ដោយ​សេចក្តីត្រូវកា​រសិច​មិនចេះ​ឆ្អែត​ធ្វើឱ្យ​មនុស្ស​ក្រុម​នេះ​តែង​ស្វែងរក​ដៃគូ​រួមភេទ ឬ សូម្បី​តែមាន​គូសង្សារ ឬ មាន​ស្វាមីភរិយា​ហើយក៏​ដោយ ។

ដោយសារ​តម្រូវ​ការមិន​មាន​ដែន​កំណត់​នេះ​ធ្វើឱ្យ​កើតការ​ផិតក្បត់ ហើយ​រក​ដៃគូ​ជាច្រើន​ទៀត ។ សម្រាប់​ក្រុមមនុស្ស​នេះ​បើ​ចេះ​គ្រប់គ្រង​ខ្លួនឯង​បានល្អ ហើយ​ចេះ​ភ័យខ្លាច​ពី​ភាពល្អ​អាក្រក់​តែង​ប្រើ​វិធី​មួយ​ដែល​គេ​ពេញនិយម​បំផុត​នោះ គឺ​លួចសម្រេច​តម្រេក​តណ្ហា​ខ្លួនឯង ។ វិធី​នេះ​ជា​ដំណោះ ស្រាយ​ចំពោះមុខ​មួយ​យ៉ាង​មាន​ប្រសិទ្ធភាព ។​

​ចំពោះ​មូល​ហេតុដែល​បណ្តាលឱ្យ​កើត​អាការ​នេះ​ផ្តើមចេញពី​រោគ​ផ្លូវចិត្ត​ក្រុមមនុស្ស​កើតរោគ សោកសៅ​ខ្លាំង​ខ្សោយ​បញ្ញា​ជាដើម ។ អាការ​ទាំង អស់នេះ​នៅពេល​ឈាន​ចូលដល់​យុវវ័យ​គេ​តែង កើត​នៅ​ចំណង់​ផ្លូវភេទ​ខ្ពស់​មិនអាច​ទប់​អារម្មណ៍​ផ្លូវចិត្ត​ខ្លួនឯង​បានទេ ម៉្លោះហើយ​ពេលខ្លះ​ដោយសារ​បញ្ហា​ផ្លូវភេទ​ក៏បាន​ប្រព្រឹត្តិ​រឿង​រ៉ាវ​អាក្រក់ៗ​ដែលសង្គម​ស្អប់ខ្ពើម ។ បើ​កើត​អាការ​នេះ​ចាំបាច់​ត្រូវ​ព្យាបាល និង ពិសេស​ត្រូវ​បំបាត់​ដោយ​បញ្ហា​ចិត្តសាស្ត្រ​តែម្តង ៕