ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ សម្រេចរៀបចំ ធ្វើពិធីបុណ្យដារលាន ទូទាំងប្រទេសនៅ រសៀលថ្ងៃទី ២២ស្អែកនេះ

កំពង់ឆ្នាំង៖ ក្រសួងកសិកម្ម រុក្ខាប្ម៉ាញ់ និងនេសាទ បានសម្រេចរៀបចំ ធ្វើពិធីបុណ្យដារលាន ទូទាំងប្រទេស នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រធានមន្ទីរកសិកម្ម ខេត្តកំពង់ឆ្នាំង លោក ងិន ហ៊ុន បានប្រាប់ឲ្យដឹងថា "តាមការគ្រោងទុក ពិធីដារលាននេះ នឹងប្រព្រឹត្តទៅក្រោម វត្តមានដ៍ខ្ពង់ខ្ពស់ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នឹងមានការអញ្ជើញ ចូលរួមពីមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ចូលរួមប្រមាណ មួយពាន់នាក់"។

ពិធីបុណ្យដារលានត្រូវបានប្រារព្វធ្វើឡើង ជារៀងរាល់ឆ្នាំ ក្នុងបំណងរក្សានូវអត្តសញ្ញាណ ព្រលឹងជាតិខ្មែរឲ្យបានគង់វង្ស ក៏ដូចជាបង្កឱកាសដល់កសិករ ឲ្យបានជួបជុំញាតិមិត្ត ជិតឆ្ងាយពង្រីក និងពង្រឹងនូវចំណង សាមគ្គីភាព មិត្តភាព ដើម្បីចូលរួមផ្លាស់ប្តូរ មតិយោបល់ បទពិសោធន៍ផ្សេងៗ រវាងគ្នាអំពីការងារ បង្កបង្កើនផល នាឆ្នាំកន្លងមក។ ពុំនោះសោតពិធីនេះ ធ្វើឡើងជាពិសេស ដើម្បីចូលរួមកម្សាន្ត សប្បាយបន្ទាប់ពីការ ចំណាយអស់នូវកម្លាំងកាយ កម្លាំងចិត្ត ការអត់ធ្មត់ ការតាំងចិត្តគ្រប់បែបយ៉ាង ក្រោមកម្តៅព្រះអាទិត្យ និងភ្លៀងផ្គរ អស់រយៈកាល មួយរដូវនៃការងារ បង្កបង្កើនផលកន្លងទៅផងដែរ៕