ឧកញ៉ា​ម្នាក់​ជា​ដៃស្តាំ​ឧកញ៉ា​ ទ្រី​ ភាព​ “​កាច់​កុង​គ្នា​”​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​

​បទល្មើស​ព្រៃឈើ​ដែល​រីក​រាលដាល​ក្លាយជា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា​ មិនមែន​ទើបតែ​កើត​មាន​នា​ឆ្នាំ​២០១៥-២០១៦​នេះ​ទេ​ គឺ​បាន​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​តាំងពី​អាណត្តិ​ទី​១​នៃ​រាជរដ្ឋាភិបាល​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មក​ម្ល៉េះ​ រហូត​ធ្វើ​ឲ្យ​ក្រុម​ឈ្មួញ​ឈើ​ដែល​មាន​ខ្នងបង្អែក​គ្រាក់ៗ​ និង​ក្រុម​មន្ត្រី​ពុក​រលួយ​មានឱកាស​កើប​លុយ​ធ្វើ​សេដ្ឋី​រៀងៗ​ខ្លួន​ និង​ទទួល​បាន​ងារ​ជា​ "​ឧកញ៉ា​"​ ព្រោងព្រាត​ទល់​បច្ចុប្បន្ន​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ មិនមែន​នៅ​ស្ងៀម​សុខៗ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹកឃើញ​បង្កើត​ជា​គណៈកម្មការ​ជាតិ​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​រត់ពន្ធ​ទៅ​ស្រុក​យួន​នា​ដើមឆ្នាំ​២០១៦​ ដែល​មាន​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ផ្កាយ​មាស​៤​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​ប្រធាន​នោះ​ឡើយ​ គឺ​សុទ្ធតែ​មាន​មូលហេតុ​ និង​មាន​គោលបំណង​អ្វីមួយ​ហើយ​ ដ្បិត​បុរស​ខ្លាំង​មាន​វប្បធម៌​មួយ​មិន​ដែល​ធ្វើ​អ្វី​ដោយ​គ្មាន​ផ្តល់​ផលប្រយោជន៍​ដល់​ខ្លួន​ និង​បក្ខពួក​ទេ​ ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា​បាន​សម្តែង​នូវ​ការ​សង្ស័យ​បំផុត​ថា​ យុទ្ធនាការ​ត្រួតពិនិត្យ​ ឬ​រាប់​គំនរ​ឈើ​ដែល​កាប់​ដេក​ដល់​ដី​រួច​ហើយ​នា​ពេល​នេះ​ អាច​មាន​តម្រុយ​កើត​ចេញពី​អំពើ​ "​កាច់​កុង​គ្នា​"​ ឬ​ទំនាស់​ផលប្រយោជន៍​របស់​ក្រុម​ឈ្មួញ​ឈើ​ដែល​មាន​ខ្នងបង្អែក​រៀងៗ​ខ្លួន​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ យក​មក​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ពេល​កន្លង​ទៅ​ថ្មីៗ​ ។​

​ប្រភព​ព័ត៌មាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​នាំ​ចេញ​ទៅ​ស្រុក​យួន​ និង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​តាមដាន​តម្រុយ​នៃ​សាច់​រឿង​នេះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មាន​ឧកញ៉ា​ឈ្មួញ​ឈើ​ម្នាក់​ជា​ដៃស្តាំ​របស់​ឧកញ៉ា​ ទ្រី​ ភាព​ "​កាច់​កុង​គ្នា​"​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ក្នុង​រឿង​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន​ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ខ្លាំងៗ​ដល់​បុរស​ខ្លាំង​ ដែល​មានដំណើរ​រឿងរ៉ាវ​ដូច​តទៅ​ ៖

​ក្រុម​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​,​ លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ ថៃ​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ គឺ​ទទួល​បាន​សិទ្ធិ​អំណាច​ជា​ប្រព័ន្ធ​ក្នុង​ការ​កាប់​ ប្រមូល​ និង​នាំ​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​សកម្ម​ តាម​ច្រក​ចាន់​មូល​,​ ដូនរ័ត្ន​,​ ដា​ ឬ​ដូង​៧​ដើម​ និង​ច្រក​ទន្លេ​ចាប​…​។​ល​។​ រីឯ​ក្រុម​លោក​ឧកញ៉ា​ អ៊ុ​ក​ គឹ​ម​សាន​ ដែល​ជា​ឈ្មួញ​ឈើ​ម្នាក់​ដែរ​ និង​ត្រូវជា​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​លំដាប់​លេខ​១​នៅ​កម្ពុជា​ បាន​និង​កំពុង​ជួប​ឧបសគ្គ​ក្នុង​ការ​កាប់​ ប្រមូល​ និង​ដឹក​ជញ្ជូន​ឈើ​ចេញពី​ខេត្តស្ទឹងត្រែង​ចូល​ទៅ​ខេត្ត​ត្បូងឃ្មុំ​ (​តំបន់​ដែនដី​រកស៊ី​របស់​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​)​ រួច​បន្ត​ទៅ​ស្រុក​យួន​ដោយ​រលូន​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ អ៊ុ​ក​ គឹ​ម​សាន​ ក្តៅក្រហាយ​មិន​សប្បាយចិត្ត​ ក៏​រិះរក​វិធីសាស្ត្រ​ "​ប៉ែង​ជើង​"​ ក្រុម​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​,​ លោក​ឧកញ៉ា​ វន់​ ប៊ុ​ន​ថៃ​ ហៅ​ឧកញ៉ា​ថៃ​ និង​លោក​ឧកញ៉ា​ ស៊ឹង​ សំ​អុល​ ដោយ​ជ្រក​ក្រោម​ឥទ្ធិពល​អំណាច​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុរស​ខ្លាំង​ចេញ​ប្រតិកម្ម​តែ​ម្តង​ទៅ​ ។​ អាច​និយាយ​បាន​ថា​ អំពើ​"​កាច់​កុង​គ្នា​"​របស់​លោក​ឧកញ៉ា​ អ៊ុ​ក​ គឹ​ម​សាន​ គឺ​ធ្វើ​ដើម្បី​ផលប្រយោជន៍​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ជា​"​បងធំ​"​ ក្នុង​មុខរបរ​ជំនួញ​ឈើ​ ។​

​លំដាប់​កាលបរិច្ឆេទ​នៃ​ការ​ទទួល​បាន​គោរមងារ​ជា​ "​ឧកញ៉ា​"​ របស់​ក្រុម​ឈ្មួញ​ឈើ​ទាំង​៥​នាក់​ គឺ​មាន​ដូច​ខាងក្រោម​ ៖

១-​លោក​ ទ្រី​ ភាព​ ជា​ឈ្មួញ​ឈើ​ស្និទ្ធ​នឹង​ក្រុម​គ្រួសារ​បុរស​ខ្លាំង​ ពោល​គឺជា​ឈ្មួញ​ឈើ​ដ៏​មាន​ឥទ្ធិពល​លំដាប់​ទី​១​នៅ​កម្ពុជា​ នា​ពេល​បច្ចុប្បន្ន​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៤/២១៤​ ចុះ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០០៤​ ។​

២-​លោក​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ជា​ឈ្មួញ​ឈើ​ស្និទ្ធ​នឹង​ឯកឧត្តម​ ហ៊ុន​ ណេ​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ (​អតីត​ចៅហ្វាយខេត្ត​កំពង់ចាម​)​ និង​ត្រូវជា​បងប្រុស​បង្កើត​របស់​បុរស​ខ្លាំង​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១១/០៤៨​ ចុះ​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១១​ ។​

៣-​លោក​ វន់​ ប៊ុ​ន​ថៃ​ ជា​ឈ្មួញ​ឈើ​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ និង​ជា​ឈ្មួញ​ឈើ​ស្និទ្ធ​នឹង​លោក​ឧត្តមសេនីយ៍ឯក​ ជឿន​ សុវណ្ណ​ថា​ មេបញ្ជាការ​កង​រង​កងទ័ពជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ទី​២​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដំណាលគ្នា​ជាមួយ​លោកស្រី​ នី​ម​ គឹ​ម​វ៉ា​ ជឿន​ សុវណ្ណ​ថា​ ត្រូវជា​ភរិយា​របស់​លោក​ឧត្តមសេនីយ៍ឯក​ ជឿន​ សុវណ្ណ​ថា​ ដោយ​ព្រះរាជក្រឹត្យ​ន​ស​/​រក​ត​/០៥១២/៤៩៨​ ចុះ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០១២​ ។​

៤-​លោក​ ស៊ឹង​ សំ​អុល​ ជា​ឈ្មួញ​ឈើ​មាន​សម្ព័ន្ធភាព​ជិត​ស្និទ្ធ​ជាមួយ​លោក​ឧកញ៉ា​ លឹ​ម​ ប៊ុ​ន​ណា​ ហៅ​ខ្នា​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨១២/៧៤៥​ ចុះ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១២​ ។​

៥-​លោក​ អ៊ុ​ក​ គឹ​ម​សាន​ ជា​ឈ្មួញ​ឈើ​ដៃស្តាំ​របស់​លោក​ឧកញ៉ា​ ទ្រី​ ភាព​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣១៣/២៣៥​ ចុះ​ថ្ងៃ​ទី​១៩​ ខែមីនា​ ឆ្នាំ​២០១៣​ ៕​

ឧកញ៉ា​ម្នាក់​ជា​ដៃស្តាំ​ឧកញ៉ា​ ទ្រី​ ភាព​ “​កាច់​កុង​គ្នា​”​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​ឧកញ៉ា​ម្នាក់​ជា​ដៃស្តាំ​ឧកញ៉ា​ ទ្រី​ ភាព​ “​កាច់​កុង​គ្នា​”​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​ឧកញ៉ា​ម្នាក់​ជា​ដៃស្តាំ​ឧកញ៉ា​ ទ្រី​ ភាព​ “​កាច់​កុង​គ្នា​”​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​ឧកញ៉ា​ម្នាក់​ជា​ដៃស្តាំ​ឧកញ៉ា​ ទ្រី​ ភាព​ “​កាច់​កុង​គ្នា​”​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​ ឧកញ៉ា​ម្នាក់​ជា​ដៃស្តាំ​ឧកញ៉ា​ ទ្រី​ ភាព​ “​កាច់​កុង​គ្នា​”​ ជាមួយ​ឧកញ៉ា​ឈ្មួញ​ឈើ​៣​នាក់​ទៀត​ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ប្រតិកម្ម​ដល់​បុរស​ខ្លាំង​