ធ្លាយ ដំណឹងថា Brad Pitt និង Angelina Jolie បែកគ្នា

អាម៉េរិក៖ គូស្នេហ៍ ហូលីវូដ លោក Brad Pitt និងនាង Angelina Jolie បើទោះបីជា ការងារ សិល្បៈកំពុង ផុសផុល និងបានធ្វើ ដំណើរ ទៅណាមកណា ជាមួយគ្នា យ៉ាងត្រសង ពិតមែន តែប្រភពពីអ្នកជិតស្និទ្ធ បានលួចប្រាប់ សារព័ត៌មានថា អ្នកទាំងពីរ រស់នៅផ្សេងគ្នា ជិតមួយឆ្នាំមកហើយ ។

ព័ត៌មានពី Hollywood Life បានឲ្យដឹងនៅ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះថា គូស្នេហ៍ហូលីវូដ លោក Brad Pitt និងនាង Angelina Jolie អាចជាគូស្នេហ៍ដែល លេចធ្លាយ ដំណឹងបែកបាក់ នៅដើមឆ្នាំ២០១៦នេះ ដោយមានប្រភព ខ្សឹបខ្សៀវថា អ្នកទាំងពីរបាន រស់នៅផ្សេងគ្នា អស់ពេលជិត មួយឆ្នាំទៅហើយ។ ដំណឹងបែកបាក់ រវាងតារាសម្តែង ដ៏ល្បីល្បាញ ទាំងពីរនាក់នេះ ដែរនឹងក្លាយ ជាព័ត៌មានក្តៅបំផុត ក្នុងវិស័យហូលីវូដ ។

ដំណឹងប្រេះឆា ស្ងាត់ៗរបស់តារា វ័យ៤០ឆ្នាំ នាង Angelina Jolie និងស្វាមី Brad Pitt ត្រូវបានលេចលឺ ពីអ្នកជិតស្និទ្ធ របស់អ្នកទាំងពីរ និយាយប្រាប់ ទស្សនាវដ្តី In Touch នាពេលថ្មីៗនេះ ។ កាលពីឆ្នាំ២០១៥  Jolie បានប្រលយ់ប្រាប់ សារព័ត៌មាន The Telegraph ថា “ ប្តីប្រពន្ធខ្ញុំក៏មាន បញ្ហាដូច ប្តីប្រពន្ធ ដទៃទៀតដែរ” ។

ប្រភពបានបន្តថា គូស្នេហ៍តារាជើងចាស់ ដែលបែកគ្នាដោយមិនមាន ការទាស់ទែងមួយគូនេះ នឹងប្រកាសដំណឹង បែកបាក់ក្នុងឆាប់ៗ ប្រហែលនៅខែកុម្ភៈ ខាងមុខនេះក៏ថាបាន ហើយអ្នកទាំងពីរ កំពុងធ្វើយ៉ាងណា ឲ្យការបែកបាក់ មិនបានប៉ះពាល់ ដល់អារម្មណ៍កូនៗ៕

ធ្លាយ ដំណឹងថា Brad Pitt និង Angelina Jolie បែកគ្នា

ធ្លាយ ដំណឹងថា Brad Pitt និង Angelina Jolie បែកគ្នា