ព្រះមហាក្សត្រ​ថៃ ​ជា​ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើ​លោក

ព្រះមហាក្សត្រ​ថៃ ​ជា​ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើ​លោក

អ្នក​ប្រហែល​ជា​អាច​គិត​ថា ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត អាច​មក​ពី​បណ្ដាល​ប្រទេស​​មហាអំណាច​សេដ្ឋកិច្ច​ធំៗ ដូច​ជា​សហរដ្ឋអាមេរិក ឬ​ចិន​ជា​ដើម។ ទោះ​យ៉ាង​ណា នេះ​មិន​មែន​ជា​ការ​ពិត​ឡើយ ព្រោះ​មេដឹកនាំ​ដែល​មាន​ជាង​គេ​​បំផុត គឺ​ជា​ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​ថៃ Bhumibol Adulyadej ដែល​មាន​ព្រះ​រាជ​ទ្រព្យ​សរុប​រហូត​ដល់​ទៅ ៣០​ពាន់​លាន​ដុល្លារ។

 

ព្រះមហាក្សត្រ​ថៃ ​ជា​ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើ​លោក

ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej (ប្រភព​រូបភាព៖ Rami Najmi)

 

​ព្រះបាទ ​Bhumibol Adulyadej បាន​គ្រង​លើ​រាជ្យ​បល្ល័ង្ក ៦៨ឆ្នាំ​មក​ហើយ យូរ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ និង​ពិភពលោក​ទាំង​មូល។ ទ្រព្យ​សម្បត្តិ​របស់​ព្រះ​មហា​ក្សត្រ​ព្រះជន្ម ៨៦​ព្រះ​វស្សា​នេះ គឺ​ជា​ព្រះរាជ​ទ្រព្យ​នៃ​ត្រកូល​ក្សត្រ និង​បាន​មក​ពី​ការ​វិនិយោគ។

 

ព្រះ​អង្គ​មាន​កម្មសិទ្ធិ​ដី​ជាង ១៣គីឡូម៉ែត្រ​ក្រឡា​នៅ​រាជធានី​បាងកក និង​ជាង ​៥៣​គីឡូម៉ែត្រ​ក្រឡា​ទៀត​នៅ​ពាស​ពេញ​ប្រទេស។ ព្រះ​អង្គ​ក៏​មាន​ភាគហ៊ុន ៣២ភាគ​រយ​នៅ​ក្នុង​ក្រុមហ៊ុន​ស៊ីម៉ង់ Siam Cement ស្មើ​នឹង​ទឹកប្រាក់ ១២,៦ពាន់​លាន​ដុល្លារ ដែល​ត្រូវ​នឹង ២៣ភាគរយ​នៃ​ទ្រព្យ​សរុប​របស់​ធនាគារ​ពាណិជ្ជកម្ម​ថៃ។

 

ក្រៅ​ពី​នេះ ព្រះអង្គ​ក៏​នៅ​មាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ដូចជា​ក្រុមហ៊ុន​សាង​សង់ ក្រុមហ៊ុន​ធានារ៉ាប់រង និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ជា​ដើម។ លើស​ពី​នេះ​ទៅ​ទៀត ព្រះ​អង្គ​គឺ​ជា​ម្ចាស់​ពេជ្រ​ច្នៃ​ធំជាង​គេ​លើ​លោក ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

 

ព្រះមហាក្សត្រ​ថៃ ​ជា​ប្រមុខ​រដ្ឋ​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លើ​លោក

ក្រាប​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​ប្រមុខ​រដ្ឋ​មាន​ជាង​គេ​ទាំង ១០​ប្រទេស(គិត​ជា​ពាន់​លាន​ផោន)

 

​​​ព្រះរាជ​ទ្រព្យ និង​ការ​វិនិយោគ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ព្រះមហាក្សត្រ Bhumibol Adulyadej មាន​ទ្រព្យ​សម្បត្តិ​សរុប ៣០ ពាន់​លាន​ដុល្លារ ជា​ព្រះ​ប្រមុខ​រដ្ឋ​មាន​ជាង​គេ​បំផុត​លើ​លោក៕

 

ចុចអាន៖ តាម​ពិត​​អ្នក​មាន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ មិន​មែន​មហាសេដ្ឋី​បច្ចុប្បន្ន​ទេ

 

ចុចអាន៖ មហា​សេដ្ឋី​​ស្រលាញ់​ភេទ​ដូច​គ្នា​ទាំង​៧នាក់​ក្នុង​លោក

 

ប្រែ​សម្រួល៖ គង់ វិសាល

ប្រភព៖ therichest, mirror