«រឿងនិទាន​ខ្មោច​ទី៤» និទានដោយយុវវ័យមួយក្រុម

«រឿងនិទាន​ខ្មោច​ទី៤» និទានដោយយុវវ័យមួយក្រុម

«ឯង​ដឹង​ទេ? ​ខ្ញុំ​អាន​រឿង​ខ្មោច​បាន​ជាង​១០០០​រឿង!!!​ នេះ​មិន​រាប់​ពី​វីដេអូ​​ហូលីវូដ​ និង​កុន​ថៃ​ផង​វ៉ី!»
«អូយ​សូរិយា!!! ឯង​ក្លាយ​ជា​កំពូល​អ្នក​ឯកទេស​ខាង​ខ្មោច​ហើយ​អ៊ីចឹង​!»
«និយាយ​គ្នា​ឱ្យ​ហើយ! មិន​ឱ្យ​យក​រឿង​កុន​មក​និយាយ! គឺ​និយាយ​ពី​បទពិសោធន៍​ជាក់ស្តែង​ពិតៗ!!»
ខ្ញុំ​បញ្ជាក់​យ៉ាង​មាំ​មួន។

«អូយ​ខ្លាច​ណាស់​!»
នាង​ឈ្មោះ​មុំ ជា​មិត្ត​ម្នាក់​ក្នុង​ចំណោម​មិត្ត​ទំាង​បី​របស់​ខ្ញុំ​ដែល​​សុទ្ធ​តែ​ជា​ស្រី។
អាមុំ​ អាកា និង​អានី គ្នា​យើង​បួន​នាក់​នៅ​អង្គុយ​ក្រោយ​គេ​ក្បែរ​តង់ គឺ​នៅ​ជិត​ឆ្នេរ​មែន​ទែន​ ចំណែក​អ្នករាល់គ្នា ​គេ​ទៅ​រាំ​អស់ហើយ​ ​ឮ​ភ្លេង​មក​ល្វើយៗ​តែ​ម្តង។
​ក្នុង​ក្រុម​ខ្ញុំ​នេះ ខ្ញុំ​ប្រុស​តែ​ម្នាក់ឯង ហើយ​ឈ្មោះ​សូរិយា​ទៀត។​ តាំង​ពី​ថ្នាក់​អនុ​មក ​ត្រូវ​គេ​ហៅ​ថា​ខ្ទើយៗ​ជានិច្ច​​ តែ​ខ្ញុំ​លែង​ប្រកាន់​ហើយ​។
«បើ​ខ្លាច នៅ​ឱ្យ​ស្ងៀម! កុំ​ដើរ​រហេតរហូត! ​យប់​នេះ​រឿង​ដំបូង​ គឺ​វេន​​ខ្ញុំ​មុន​គេ! សុំ​និយាយ​រឿង​ពិត​មួយ​! រន្ធត់​មែន​ទែន​ណ៎ា! កាលដែល​ខ្ញុំ​បាន​ជួប​ជា​មួយ​សង្សារ​ទីពីរ​របស់ខ្ញុំ!»
«ស្អី​គេ? មីង​សូរិយា​ឯង​មាន​សង្សារ​ដែរ? សង្សារ​ប្រុស​មែន​អត់?!»
អាកា​ឆ្លៀត​ពេល​បង្អាប់​ខ្ញុំ ខ្ញុំ​ក៏​សម្លុត​វិញ​ភ្លាម៖
«ស្តាប់​អត់?!»

«អូខេ​ៗ! និយាយ​ឱ្យ​ខ្លាច​ៗ​ណា៎! មិន​ខ្លាច កុំ​និយាយ​ដឹង​អត់?!»
ខ្ញុំ​ក៏​ចាប់​ផ្ដើម …..
រឿង​ហ្នឹង​កើតឡើងនៅឆ្នាំ២០១៣​។
​កាល​ហ្នឹង​ខ្ញុំ​រស់​នៅ​ក្នុង​ខេត្ត​កែប ​សង្សារ​ខ្ញុំ​អ្នក​រស់នៅ​ទី​នោះ​តំាង​ពី​ក្មេង​ៗ​មក។ ចំណែក​ហេតុការណ៍​ដ៏​ពិបាក​បំភ្លេច​នោះ​​បាន​កើតឡើង​នៅ​ចុង​ស​ប្តា​ហ៍​ដែល​មិត្ត​ភក្តិ​ជិត​ស្និទ្ធ​របស់​គេ​មួយ​ក្រុម​បាន​សម្រេច​ចិត្ត​ទៅ​ជប់លៀង​ទទួល​សញ្ញាប័ត្រ​ ម៉ោង៧កន្លះយប់​។​ ខ្ញុំ​មិន​សូវ​ទុកចិត្ត​សុវត្ថិភាព​គេ ខ្ញុំ​ក៏​ទៅ​ជាមួយ ​តាមពិត​ចិត្ត​ខ្ញុំ​មិន​ចង់​ទៅ​ប៉ុន្មាន​ទេ ព្រោះ​ចង់​មើល​បាល់​ជាង។
​កន្លែង​ដែល​ពួកគេ​ទៅ គឺ​ផ្ទះ​លោក​គ្រូ​ម្នាក់​ឈ្មោះ​ជា ​ស្ថិតនៅ​ជាយ​រាង​ឆ្ងាយ​ពី​គេ។
ដោយសារ​យប់​ពេក ហើយ​មាន​មិត្ត​ម្នាក់​ស្រវឹង​ជ្រុល​ជិះ​ម៉ូតូ​ពិបាក ​យើង​បាន​សម្រេចចិត្ត​គេង​នៅ​ទី​នោះ ដោយ​លោក​គ្រូ​បាន​សុំ​ម្ចាស់​ផ្ទះ​ល្វែង​មួយ​ក្បែរ​គាត់​ដែល​ផ្ទះ​នោះ​ពី​ មុន​មាន​គេ​ជួល​នៅ​តែ​បាន​ចាក់​សោ​ជាង​ពីរ​អាទិត្យ​ហើយ….

 

ចុចអានសាច់​រឿង​ទាំងស្រុង​!

 

«រឿងនិទាន​ខ្មោច​ទី៤» និទានដោយយុវវ័យមួយក្រុម

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ