ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

អណ្ដើក​​ស្នូក​​​ទន់ ដ៏​កម្រ​ ដែល​ប្រជាជន​វៀតណាម​មាន​ជំនឿ​​​​លើ និង​ជា​សត្វ​តំណាង​ឲ្យ​​ឯករាជ្យ​ភាព​​​​នៃ​​ប្រទេស​​ តាម​សេចក្ដី​​រាយ​ការណ៍​ថា បាន​ស្លាប់​​ហើយ ក្នុង​ទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម​ ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Thanhnien News។

 

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ
 

សត្វ​អណ្ដើក​​ ទម្ងន់ ២០០ គីឡូក្រាម ដែល​ប្រជាជន​វៀតណាម​​គោរព​ត​ៗ​គ្នា ហើយ​​អ្នក​ស្រុក​ក្នុង​តំបន់​ហៅ​ថា ” Cu Rua” ដែល​​​មាន​ន័យ​ថា ” លោក​តា​ទួត” បាន​​​ងាប់​​ក្នុង​ទឹក​បឹង​ Hoan Kiem កាល​ពី​​ពេល​រសៀល​ថ្ងៃ​អង្គារ​ កន្លង​ទៅ។ មន្ត្រី​វៀតណាម​​បាន​ឲ្យ​ដឹង​​ថា កត្តា​អាយុ​​ច្រើន​គួប​ផ្សំ​និង អាកាស​ធាតុ​​​មិន​អំណោយ​ផល​នោះ បាន​ធ្វើ​ឲ្យ​សត្វ​ អណ្ដើក​ កម្រ​ ងាប់។ យ៉ាង​ណា​ក្ដី ស្នូក​របស់​វា នឹង​ត្រូវ​យក​ទៅ​តម្កល់​ទុក​ក្នុង​សារមន្ទីរជាតិ​វៀតណាម។

 

ចាប់​តាំង​ពី​លេច​ឮ​ដំណឹង​នោះ​ឡើង ប្រជាជន​វៀតណាម​ជា​ច្រើន​នាក់​​បាន​សម្ដែង​​ទុក្ខ​ក្រៀម​​ក្រំ ចំពោះ​មរណភាព​របស់​សត្វ​អណ្ដើក ជា​ទម្ងន់។ គួរ​បញ្ជាក់​ដែរ​ថា សត្វ​កម្រ​ ក្នុង​ប្រទេស ប្រជាជន​វៀតណាម​មាន​ជំនឿ​ថា នាំ​សំណាង​ល្អ​រុង​រឿង​ដល់​ប្រទេស​ខ្លួន ហើយ​ជា​មួយ​គ្នា​នោះ ប្រជាជន​វៀតណាម​ក៏​​មាន​រឿង​ព្រេង​​ជា​ច្រើន​ទាក់​ទង​នឹង​ពពួក​សត្វ​កម្រ ដែល​ជា​រឿង​​អប់​រំ​តំណាល​ប្រាប់​​ក្មេង​ៗ​ជំនាន់​ក្រោយ។

 

ចំពោះ​ដំណឹង​មរណភាព​របស់​សត្វ​អណ្ដើក​កម្រ ធ្វើ​ឲ្យ​ប្រជាជន​វៀតណាម​​ជឿ​ថា មាន​ប្រផ្នូល​មិន​ល្អ​​អាច​នឹង​កើត​ឡើង​​នៅ​ក្នុង​ប្រទេស​នា​ពេល​ខាង​មុខ៕

 

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ
 

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ
 

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ
 

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

ប្រជាជន​វៀតណាម​​ភ័យ​ខ្លាច​​មាន​ប្រផ្នូល​មិន​ល្អ ក្រោយ​ការ​ស្លាប់​របស់​​អណ្ដើក​កម្រ

 

ចុចអាន៖ កូន​ក្របី​ចម្លែក ​​រាង​ដូច​ក្រពើ​ ផ្អើល​​​​អ្នក​ភូមិ​​នៅ​​ថៃ​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ thanhniennews, CNN​​​​​​​​