រថយន្តបុកម៉ូតូពេញទំហឹង កៀបជាប់រថយន្តស្លាប់២នាក់នៅ ផ្លូវជាតិលេខ៤

ខេត្តព្រះសីហនុ ៖ នៅម៉ោងប្រមាណ៩យប់ថ្ងៃទី២១ខែមករាឆ្នាំ២០១៦នេះបុរស ២នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មដោយគៀបជាប់ក្រោមរថយន្ត ក្នុង ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ និងរថយន្តបុកគ្នា ស្ថិតនៅលើកំណាត់ ផ្លូវជាតិ លេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៦-១២៧ ភូមិចាំស្រីឃុំកំពង់សីលា ស្រុក កំពង់សីលា ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋាន បានសន្និដ្ឋានថា មុនពេលកើតហេតុ ជនរងគ្រោះអាចបើក ម៉ូតូ ប្រជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយជ្រុលចូល ទៅខាងចំណែកផ្លូវ រថយន្តរួចក៏បុកនឹងរថយន្ត ដែលបើកមកពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នៅកន្លែងកើតហេតុ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះ បើកម៉ូតូប្រជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយជ្រុលចូលទៅខាងចំណែកផ្លូវ រថយន្ត រួចក៏បុកនឹងរថយន្ត ដែលបើកមកពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នៅកន្លែងកើតហេតុ។ ជនរងគ្រោះទី១. ឈ្មោះ ម៉ន ស្រស់ អាយុ២៤ឆ្នាំ មុខរបរជាងម៉ូតូ និងទី២. ឈ្មោះ អែម សុប៉ាន់ អាយុ២០ឆ្នាំ មុខរបរជាងផ្សាដែក អ្នកទាំងពីមានទីលំនៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ រថយន្តបង្ករ ប្រភេទកូរ៉េ ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 2C-4782 មានទិសដៅពីក្រុងព្រះសីហនុ ទៅភ្នំពេញ ។ក្រោយកើតហេតុ អ្នកបើក រថយន្តបានចុះរត់គេចខ្លួន បាត់ស្រមោល។

សមត្ថកិច្ចបានប្រាប់បន្តថាសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ដោយឡែករថយន្ត និងម៉ូតូបានយកទៅ រក្សានៅអធិការដ្ឋានស្រុកកំពង់សីលាដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕

រថយន្តបុកម៉ូតូពេញទំហឹង កៀបជាប់រថយន្តស្លាប់២នាក់នៅ ផ្លូវជាតិលេខ៤ រថយន្តបុកម៉ូតូពេញទំហឹង កៀបជាប់រថយន្តស្លាប់២នាក់នៅ ផ្លូវជាតិលេខ៤