ជិះម៉ូតូជែង លឿនពេក ជ្រុលបុករថយន្ត របួសធ្ងន់ធ្ងរ នៅក្រុងបាវិត

ស្វាយរៀង៖ បុរសម្នាក់បានរងរបួស ធ្ងន់ធ្ងរខណះ ជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍ និងរថយន្ត ក្នុងទិសដៅបញ្រ្ចាសស់ទិសគ្នា នៅម៉ោង ៩៖២០នាទី យប់នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិ តាពៅ សង្កាត់ បាវិត ក្រុង បាវិត ខេត្ត ស្វាយរៀង។

ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាក ស៊ីទី សេ១០០ គ្មានផ្លាកលេខ ពណ៌ព្រីងទុំ បើកបរដោយ ឈ្មោះ រស់ សំអឿន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរកម្មករ សំណង់ រស់នៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរពីកើតទៅលិច លុះមកដល់ត្រង់ភូមិតាពៅ ក៏ទៅបុកប៉ះ និងរថយន្ត១គ្រឿង ម៉ាកTOYOTA CAMRY បាឡែន ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ ២U-៣៩២៥ បើកបរដោយ ឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ រស់នៅផ្ទះលេខឋ ៤៦CXផ្លូវ៤៥៤ សង្កាត់ទួលទំពូង២ ខ័ណ្ឌ ចំការមន រាជធានីភ្នំពេញ បើកបរពីលិចទៅកើត បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ធ្ងរ។

ក្រោយពីកើតហេតុភ្លាម អ្នកបើកបររថយន្ត បានគេចចេញ ពីកន្លែងកើតហេតុ បច្ចុប្បន្ន អ្នករងរបួសធ្ងន់ កំពុងសំរាកព្យាបាល នៅមន្ទីរពេទ្យ ផាសុខភាព២ បាវិត តាមការសន្និដ្ឋានរបស់នគរបាលថា មូលហេតុ បណ្តាលមកពី ម៉ូតូជែង ក្នុងស្ថានភាពមានគ្រោះថ្នាក់៕

ជិះម៉ូតូជែង លឿនពេក ជ្រុលបុករថយន្ត របួសធ្ងន់ធ្ងរ នៅក្រុងបាវិត

ជិះម៉ូតូជែង លឿនពេក ជ្រុលបុករថយន្ត របួសធ្ងន់ធ្ងរ នៅក្រុងបាវិត