ឯកឧត្តម កឹម សុខា នឹងចុះជួបអ្នកគាំទ្រនៅត្បូងឃ្មុំ នៅថ្ងៃទី២៣ មករា

ភ្នំពេញ៖ ឯកឧត្តម កឹម សុខា ប្រធានស្ដីទី គណបក្សសង្រ្គោះជាតិ នឹងចុះទៅជួប សកម្មជន និងអ្នកគាំទ្រ នៅក្នុងភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ។

ឯកឧត្តម កឹម សុខា បានសរសេរ នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកថា "ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៨ព្រឹក លោក កឹម សុខា ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ នឹងជួបជាមួយ ថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដីគណបក្ស និងចលនាខ្មែរឥស្លាម នៅក្នុង “វេទិកាសកម្មជនមូលដ្ឋាន” ដែលមានអសយដ្ឋាន ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ "។

ឯកឧត្តម កឹម សុខា នឹងចុះជួបអ្នកគាំទ្រនៅត្បូងឃ្មុំ នៅថ្ងៃទី២៣ មករា