តា​ហ្ស៊ី​គី​ស្ថាន​ចាប់​បុរស​កោរពុកមាត់​ប្រឆាំង​មនោ​គន៍​វិជ្ជា​ជ្រុលនិយម​

​ប៉ូលិស​តា​ហ្ស៊ី​គី​ស្ថាន​បានសម្រេច​កោរពុកមាត់​បុរស​១៣០០​នាក់ និង​បិទ​ហាង​ចំនួន​ច្រើន​១៦០​ដែល​លក់​សម្ភារៈ​ប្រពៃណី​ឥស្លាម​ក្នុង​ឆ្នាំ ២០១៥ ។ រដ្ឋាភិបាល​តា​ហ្ស៊ី​គី​ស្ថាន ដាក់​ចំណាត់ការ​នេះ​ដើម្បី​ប្រឆាំង​រាល់​ឥទ្ធិពល​បរទេស​។​

​ដើម្បី​លុបបំបាត់​ឥទ្ធិពល​បរទេស រដ្ឋ​អាស៊ី​កណ្តាល តា​ហ្ស៊ី​គី​ស្ថាន​បានសម្រេច​ដាក់ចេញ​វិធានការ​មួយ​ដោយ​ចាប់​បុរស​ដែល​ទុក​ពុកមាត់​វែង​កោរ​ចេញ​ឲ្យ​អស់ និង​បិទ​ចោល​ហាង​ជាច្រើន ដែល​លក់​សម្លៀកបំពាក់​ប្រពៃ​ឥស្លាម​។ កាលពី​ឆ្នាំមុន ប៉ូលិស​តា​ហ្ស៊ី​គី​ស្ថាន​កោរពុកមាត់​បុរស​ចំនួន ១៣០០​នាក់ និង បិទ​ហាង​យ៉ាងហោចណាស់ ១៦០ កន្លែង​ផងដែរ​។​

​យោងតាម​សារព័ត៌មាន Al Jazeera មេ​ប៉ូលិស​តំបន់ Khathlon លោក Bahrom Sharifzoda បានបញ្ជាក់​នៅក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃ​ពុធ​ទី ២០ មករា​ម្សិលមិញ ភ្នាក់ងារ​អនុវត្ត​ច្បាប់​បានចាប់ផ្តើម​ចេញ​ប្រតិបត្តិ​ការណែនាំ​និង​បញ្ចុះបញ្ចូល​ស្ត្រី និង​ក្មេងៗ​ចំនួន ១៧០០​នាក់ ឲ្យ​ឈប់​ពាក់​កន្សែង​រុំ​ក្បាល​ផងដែរ​។

​យុទ្ធនាការ​របស់​រដ្ឋា​ភិ​បា​លតា​ហ្ស៊ី​គី​ស្ថាន​នេះ គឺ​ដើម្បី​ប្រឆាំង​មនោគមន៍វិជ្ជា​ជ្រុលនិយម​ផងដែរ​។ តា​ហ្ស៊ី​គី​ស្ថាន​ស្ថិតក្រោម​របប​ដឹកនាំ​ដែលមាន​និន្នាការ​ដាច់​ឆ្ងាយ​ពីសា​សនា កន្លងមក​បាន​ប្រឹងប្រែង​ទប់ស្កាត់​រាល់​ការ​ហូត​ចូល​នៃ​មនោគមន៍វិជ្ជា​ជ្រុលនិយម​ដែល​កំពុង​អុកឡុក​ប្រទេសជិតខាង​ខ្លួន អា​ហ្វ​ហ្កា​នី​ស្ថាន​ផង​នោះ​។ 

​ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធានាធិបតី​តា​ហ្ស៊ី​ស្ថាន​លោក Emomali Rahmon បាន​ព្យាយាម​ប្រើប្រាស់​មធ្យោបាយ​នានា​ដើម្បី​លើកកម្ពស់​ផ្នត់គំនិត​ដែល​មិន​ងប់​ង​ល់​នឹង​សាសនា និង​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​លះបង់​ជំនឿ និង​ការអនុវត្ត​ទាំងឡាយណា​ដែល​ប៉ះពាល​ដល់​ស្ថេរភាព​តា​ហ្ស៊ី​គី​ស្ថាន​។  លោក Emomali បាន​ឡើងកាន់​អំណាច​តាំងពី​ឆ្នាំ ១៩៩៤ និង​ព្យាយាម​បង្រួបបង្រួម​ជាតិ​និង​បង្កើត​សន្តិភាព​នៅ​តា​ហ្ស៊ី​គី​ស្ថាន​។ ហើយ​អណ​ត្តិ​ថ្មី​របស់លោក​នឹង​ចប់​នៅក្នុង​ឆ្នាំ ២០២០ ឯណោះ​។

​កាលពី​ខែកញ្ញា​កន្លងមក តុលាការ​កំពូល​តា​ហ្ស៊ី​គី​ស្ថាន ក៏បាន​សម្រេច​ហាមឃាត់​គណបក្សនយោបាយ​ឥស្លាម​តែមួយគត់​នៅក្នុង​ប្រទេស ក្រោយពេល​ហិង្សា​កើតឡើង​អូសបន្លាយ​រាប់​ខែ​ដែល​បណ្តាលមកពី​ការបញ្ជ្រៀប​មនោគមន៍វិជ្ជា​ជ្រុលនិយម​។ ហើយ​កន្លងមក គេ​បានទទួល​ព័ត៌មាន​ផងដែរ​ថា ប្រជា​ជនតា​ហ្ស៊ី​គី​ស្ថាន​ច្រើនជាង ២០០០​នាក់​កំពុង​ច្បាំង​ក្នុង​សង្គ្រាម​សាសនា​នៅ​ស៊ី​រី ដែល​វា​ជា​ក្តីបារម្ភ​បំផុត​សម្រាប់​រដ្ឋាភិបាល​នេះ​។​

.​តា​ហ្ស៊ី​គី​ស្ថាន​ជា​អតីត​រដ្ឋ​សហភាពសូវៀត​។ តាំងពី​សហភាពសូវៀត​រលំរលាយ​ទៅ មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​នៅ តែ​បន្ត​ពឹងផ្អែក​ខ្លាំង​លើ​រុស្ស៊ី​និង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ក្រុង​ម៉ូស្គូ ព្រោះ​ប្រជា​ជនតា​ហ្ស៊ី​គី​ស្ថាន​ច្រើនណាស់​បន្តធ្វើ​ការ​រកក​ម្រៃ​នៅក្នុង​ប្រទេស​រុស្ស៊ី​។

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​