ពិសារបន្លែ​បៃតង​ច្រើន ​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​

Doliprane TVC

តាម​ការសិក្សា​ថ្មីៗ​បានបង្ហាញ​ថា​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក (glaucoma) អាច​កាត់បន្ថយ​បាន​តាមរយៈ​ការ​ពិសា អាហារ​បន្លែ​បៃតង ដូចជា​សាឡាត ស្ពៃ​ពួយ​ឡាំ និង ខាត់ណា និង​បន្លែ​មួយចំនួនទៀត​ដែល​សំបូរ​សារធាតុ នីត្រាត គឺអាច​កាត់បន្ថយ​បាន​ពី ២០ ទៅ ៣០% ។ ​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​អាច​ប៉ះពាល់​ដល់​ចក្ខុប្រសាទ ព្រោះ​វា​ប្រមូលផ្តុំ​សារធាតុ​សំពាធ​ខ្លាំង​ក្នុង​ភ្នែក ។ ហើយ​បើតាម​ការសិក្សា​ថ្មី​មួយ​រកឃើញថា អាហារ​ដែលមាន​សារធាតុ នីត្រាត​ច្រើន អាចជួយ​កាត់បន្ថយ សំពាធ​ទឹក​ដក់​រាំ​រ៉ៃ​ក្នុង​ភ្នែក​បាន ។

​ការសិក្សា​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងចំណោម​ស្ត្រី​ចំនួន ៦៣ ៨៩៣ នាក់ ចន្លោះ​ឆ្នាំ ១៩៨៤ ដល់ ២០១២ និង​ការសិក្សា​តាមដាន​មួយទៀត​ទៅលើ​បុរស​ចំនួន ៤១ ០៩៤ នាក់ ចន្លោះ​ឆ្នាំ ១៩៨៦ ដល់ ២០១២ ។ អ្នកចូលរួម​ក្នុងការ​សិក្សា​នេះ​ត្រូវមាន​អាយុ​ចាប់ពី ៤០​ឆ្នាំ​ឡើងទៅ ដោយ​សិក្សា​ទៅលើ​ការពិនិត្យ​សុខភាព ភ្នែក និង​របប​អាហារ ។​

​ក្រោយ​ការតាមដាន គេ​រកឃើញថា​ករណី​កើត​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​ចំនួន ១ ៤៨៣ ។ ក្នុង​នោះគេ​ក៏បាន​រកឃើញថា អ្នក​ដែល​ពិសារ​អាហារ​ប​ន្លៃ​បៃតង​ច្រើន មាន​អត្រា​កាត់បន្ថយ​កើត​ជំងឺ​នេះ ក្នុង​ចំនួន ២០ ទៅ ៣០% ។ លទ្ធផល​សិក្សា​នេះ​បាន​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​ស្រាវជ្រាវ JAMA Ophthalmology ៕ សុផល​

  • ពិសារបន្លែ​បៃតង​ច្រើន ​ជួយ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/22  Category:សម្រស់