ប្រសិនបើ​​មាន​បញ្ហា​ ៧ យ៉ាង​នេះ កុំកោរ​រោម​​លើ​ប្រដាប់ភេទឲ្យសោះ

នៅពេលដែកយើង​និយាយពីរោមប្រដាប់ភេទ យើងតែងតែ​មានចំណង់ចំណូលចិត្តខុសៗ​គ្នា៖ កោរ​សម្អាតឲ្យ​អស់, ទុក​រោមខ្លីរឹងៗ, បណ្តោយ​តាមធម្មជាតិ។ មិនថា អ្នកជ្រើសរើស​យកបែប​ណាទេ វាស្រេចតែ​លើអ្នក ប៉ុន្តែក្រោយពីអ្នក​បានដឹង​ពីការពិត អ្នក​នឹងបោះបង់​ការកោរ និង​ការប្រើថ្នាំ​ជម្រុះរោម​ទៀត។
 
ប្រសិនបើ​​មាន​បញ្ហា​ ៧ យ៉ាង​នេះ កុំកោរ​រោម​​លើ​ប្រដាប់ភេទឲ្យសោះ
១. អ្នកធាត់ដែល​ប្រើថ្នាំជម្រុះរោម​ច្រើនប្រឈម​នឹងបញ្ហា​ជំងឺធ្ងន់ធ្ងរ
យោងតាមការ​ស្រាវជ្រាវ​បានឲ្យដឹងថា ស្ត្រី ៨០% បានប្រឈមមុខ​នឹងបញ្ហាសុខភាព​យ៉ាង​តិចណាស់ ១ មុខ បន្ទាប់ពី​ជម្រុះរោម​លើប្រដាប់ភេទ។ អ្នក​ស្រាវជ្រាវ​បាន​សិក្សា​លើមនុស្សស្រី​ចំនួន ៣៣៣ នាក់ ក្នុង​វ័យចន្លោះ ១៦ និង ៤០ឆ្នាំ ហើយបាន​បង្ហាញ​ឲ្យឃើញ​ថា ស្ត្រីដែល​ធាត់ខ្លាំង​ងាយនឹង​ប្រឈមនឹងជំងឺ ប្រសិនបើ​ពួកនាង​ជម្រុះរោម​លើ​ប្រដាប់​ភេទ។
២. ការកោរ​រោមប្រដាប់ភេទអាចបណ្តាលឲ្យ​ឆ្លងមេរោគ
អ្នកជំនាញ​ផ្នែកសើស្បែក​ជនជាតិបារាំង ២នាក់ និងអ្នកស្រាវជ្រាវ​សុខភាពពិភព​លោក​មកពីសាកលវិទ្យាល័យ Emory បាននិយាយ​ថា មេរោគងាយ​ឆ្លងតាម​រយៈការរួមភេទ ដោយសារ​ការ​កោររោម ឬប្រើថ្នាំជម្រុះរោម​ជុំវិញប្រដាប់ភេទ។
៣. ប្រសិនបើអ្នកមាន​ជំងឺស្វាយ អ្នក​ងាយនឹង​ចាប់យក​ជំងឺខ្ពស់ជាងគេ
យោងតាមទស្សនាវដ្តី Oxford បានឲ្យដឹងថា អត្រាគ្រោះថ្នាក់​ដោយសារឆ្លងមេរោគ​នឹងមាន​ការកើនឡើង ប្រសិន​បើប្រព័ន្ធភាពស៊ាំ​របស់អ្នកលែង​ដំណើរការ។ ជាពិសេស ស្ត្រីងាយ​នឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី​មួយ និងជំងឺស្វាយ ក្រោយពេល​ជម្រុះរោម​លើប្រដាប់ភេទ។
៤. កុំជម្រុះរោម​លើប្រដាប់​ភេទរបស់អ្នក
ទស្សនាវដ្តីព្យាបាលស្បែក និងវះកាត់​បានណែនាំថា អ្នកគួរតែ​បញ្ឈប់ការ​មានដៃគូរួមភេទ​ច្រើន​មួយរយៈ​សិន ក្រោយពេលជម្រុះរោម​លើប្រដាប់​ភេទរួច។
៥. កុំព្យាយាម​ធ្វើឲ្យរលាក
ប្រសិនបើអ្នកធ្លាប់​បានជម្រុះរោមពី​មុនមក អ្នកប្រាកដជា​បានដឹង​ហើយថា វាអាចធ្វើឲ្យ​អ្នករលាក​ស្បែក។ ដូច្នេះ អ្នកត្រូវមាន​ការប្រុងប្រយ័ត្នបំផុត នៅពេល​ប្រើឧបករណ៏​ជម្រុះរោម​របស់​អ្នក, វានឹងធ្វើឲ្យអ្នក​កាន់តែឈឺចាប់ខ្លាំង​ឡើង ប្រសិនបើស្បែក​របស់អ្នក​រលាក។
៦. ពេលខ្លះការ​កោររោម​អាចបណ្តាលឲ្យ​របកស្បែក
អ្នកនឹងងាយ​របកស្បែក​បំផុត ប្រសិនបើអ្នក​កើតជំងឺត្រអក, សើស្បែក ឬទទួលទានថ្នាំ​រំលាយឈាម។
៧. ការកោររោម​ប្រដាប់ភេទ​អាចបណ្តាលឲ្យ​ចេញរោគ​រមាស់ធ្ងន់ធ្ងរ
ការកោររោមស្ងួត​ជាបញ្ហា​មួយដ៏ធំ ព្រោះវា​អាចធ្វើឲ្យ​កើតរមាស់​ធ្ងន់ធ្ងរ តែទោះបីជា​យ៉ាងណា សូម្បីតែអ្នក​កោររោម​ដោយប្រើ​ទឹកក្តៅឩណ្ឌៗជាមួយ​នឹងឡេ ក៏អ្នកនៅ​តែអាច​ប្រឈមមុខ​នឹងរោគ​រមាស់ធ្ងន់ធ្ងរ​បានដែរ។ នេះដោយសារតែ​បញ្ហា​រន្ធរោម កាលពីថ្មីៗ​នេះអ្នកទើបតែ​បានកោររោម​ដែលដុះចេញ​ឡើងវិញរួច៕
ដោយ៖ ដារ៉ា

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!