ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ មុននេះបន្តិច​ នាថ្ងៃទី​២២ មករា ២០១៦ ​ព្រឹទ្ធសភាបាន​អនុម័ត​លើ​សេចក្តីព្រាង​ច្បាប់ ​ស្តីពី​​ការ​​យល់​ព្រម​​លើ​កិច្ច​ព្រម​ព្រៀង​​ក្នុង​ការបង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​អាស៊ី​ដោយ​សំឡេង​៥៣​ លើសមាជិកព្រឹទ្ធសភាទាំង​មូល​៦១ ។

កិច្ចប្រជុំនេះ ស្ថិត​ក្រោម​អធិបតីភាព​សម្តេច​សេនាវិបុលភក្តី​ សាយ ឈុំ ប្រធានព្រឹទ្ធសភា ​ដោយ​​កំពុង​​បន្ត​ពិភាក្សា​លើ​របៀបវារៈ​លើ​សេចក្តី​ព្រាង​ច្បាប់​​ការទូទាត់ថវិកា​ទូទៅ​របស់រដ្ឋ​ សម្រាប់​ការគ្រប់​គ្រង​ឆ្នាំ​២០១៤ ។