ផ្ទះលក់ចាប់ហ៊ួយ មួយកន្លែង នៅឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវចោរប្លន់មុននេះ

បន្ទាយមានជ័យ៖ ផ្ទះលក់ចាប់ហ៊ួយ មួយកន្លែងនៅ ភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវចោរប្លន់ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ ហើយក្រោមចោរ បានរត់គេចខ្លួនបាត់ ស្រមោលអស់ ពេលនេះសមត្ថកិច្ចទាំងនគរបាល និងប៉េអឹម កំពុងចេញតាមចាប់។

ពេលនេះលោក ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទយមានជ័យ កំពុងដឹងនាំនិងបញ្ជា កម្លាំងទាំងប៉ុស្តិ និងអិការដ្ឋានចេញប្រតិបត្តិការ តាមចាប់ចោប្លន់។

ពុំទាន់មាន សមត្ថកិច្ចណាម្នាក់ បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះ និងទំហំនៃការបាត់បង់ ទ្រព្យសម្បត្តិនៅទេ ព្រោះពេញនេះសមត្ថកិច្ច កំពុងពង្រាយគ្រប់ច្រក គ្រប់គោលដៅ និងតាមស្រាវជ្រាវចាប់ ខ្លួនចោរទាំងនោះមក ផ្តន្ទាទោសតាមច្បាប់៕

ផ្ទះលក់ចាប់ហ៊ួយ មួយកន្លែង នៅឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវចោរប្លន់មុននេះ
ផ្ទះលក់ចាប់ហ៊ួយ មួយកន្លែង នៅឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវចោរប្លន់មុននេះ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត