រថយន្តបុក​ម៉ូតូ ស្លាប់​១​របួសធ្ងន់​២​នាក់ នៅ​កៀនស្វាយ

កណ្តាល:  ស្ត្រី​ម្នាក់​បាន​ស្លាប់​និង​ប្រុស​ស្រី​២​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត ឡិច​ស៊ី​ស និង​ម៉ូតូ សង់ កូ​រេ កាលពី​វេលា​ម៉ោង ៩​យប់ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រែក​ស្វាយ​២ ឃុំ​ឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។​

​ចំណែក​ភាគី​ជនរងគ្រោះ​មាន​គ្នា​៣​នាក់​ទី​១-​ឈ្មោះ​សួង ភ័​ណ្ឌ ភេទ​ស្រី​អាយុ​៤៥​ឆ្នាំមុខរបរ​កសិករ​(​ស្លាប់​)​។​ទី​២-​ឈោះ្ម​ទ្បា​ច​ចន្ថា ភេទ​​ប្រុស​អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ​(​រងរបួស​ធ្ងន់​)​។​និង​ទី​៣-​ឈ្មោះ​គង់ ស្រី​វង់ ភេទ​ស្រី​អាយុ​១៦​ឆ្នាំរ មុខរបរ​សិស្សមាន​ទីលំនៅ​ភូមិ​កំពង់​​ស្វាយ ឃុំ​កំពង់ស្វាយ ខេត្តកណ្តាល (​រងរបួស​ធ្ងន់​)​។ រីឯ​ភាគី​ខាង​រថយន្ត​បង្ក​មាន​គ្នា​៥​នាក់​១-​ឈ្មោះ​ជុំ សំណាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មានមុខ​របរ​ជាង​សង្ហា​រឹម មាន​ទីលំនៅ​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅខេត្តកណ្តាល ជា​ម្ចាស់​រថយន្ត​។​២-​ឈ្មោះ​រស់ ស៊ី​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  មុខរបរ​ជាង​សង្ហា​រឹម​មាន ទីលំនៅ​ភូមិ ទួល​ដូន​គាំ ឃុំ​កំពង់​កុង ស្រុក​កោះធំខេត្តកណ្តាល​។​៣-​ឈ្មោះ​ក្រោ​ស សាវឿន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ  មុខរបរ​ជាងសង្ហា​រឹម​មាន ទីលំនៅ​ភូមិ​ទូល​ដូន​គាំ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្តាល​។​៤-ឈ្មោះ​ផា ណា​វុ​ធ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ  មុខរបរ​លក់ដូរ​មាន​ទីលំនៅ សង្កាត់បឹងកក់​២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ​។​និង​៥-​ឈ្មោះ​ឆែ សំអឿន ភេទប្រុស អាយុ​៣២​ឆ្នាំ  មុខរបរ​ជាង​សង្ហា​រឹម មាន​ទីលំនៅ​ភូមិ​ដើម​គរ សង្កាត់​ដើមមៀន ក្រុង​តាខ្មៅ​។​

​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត រថយន្ត​ឡិច​ស៊ី​ស 300​ពណ៌​ស្ករ ពាក់​ស្លាកលេខ​ភ្នំពេញ​2AF0342​បើកបរ​ពី​ទិសដៅ​ពី​កំពង់ស្វាយ​​ទៅ​ភ្នំពេញ​ក្នុង​ល្បឿន​លឿន  ក៏បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​សង់​កូ​រេ ព៌​ណ​ក្រហម ស្លាក​លេខ​ភ្នំពេញ​1E-8749​ឌុបគ្នា​៣​នាក់​ចេញពី​ហូប​ការ​ទិស​​ដៅ​ពី​ផ្លូវលំ​ស្រែអំពិល ទៅ​កំពង់ស្វាយ ពេលមកដល់​ចំណុចកើតហេតុ ទល់មុខ​ក្លោងទ្វារវត្ត ស្រែអំពិល ភាគី​ទាំង​២ បាន​បុក​គ្នា​ចំ​ពីមុខ​​ពេញទំហឹង​បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​១​នាក និង​រងរបួស​ធ្ងន់​២​នាក់ ។​

​ក្រោយពី​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​បង្ក​ឃើញ​សភាពការណ៍​មិន​ស្រួល បានបន្ថែម​ល្បឿន​បើក​គេច​តែ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ឈើទាល ដេញ​ស្ទាក់ចាប់​រថយន្តបាន​រថយន្ត រួមទាំង​ម្ចាស់​រថយន្ត​បញ្ជូនមក​ផ្នែក​ជំនាញ​ចរាចរណ៍​ស្រុកកៀនស្វាយ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​ដោយឡែក​សាកសព​ត្រូវបាន​សមត្ថកិច្ច បានប្រគល់​ឲ្យ​សាច់ញាតិ ឫ​ក្រុមគ្រួសារយកទៅ​រៀបចំ​ធ្វើបុណ្យ​។ រីឯ​អ្នករបួស​ត្រូវបាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕​

រថយន្តបុក​ម៉ូតូ ស្លាប់​១​របួសធ្ងន់​២​នាក់ នៅ​កៀនស្វាយ

រថយន្តបុក​ម៉ូតូ ស្លាប់​១​របួសធ្ងន់​២​នាក់ នៅ​កៀនស្វាយ
រថយន្តបុក​ម៉ូតូ ស្លាប់​១​របួសធ្ងន់​២​នាក់ នៅ​កៀនស្វាយ

រថយន្តបុក​ម៉ូតូ ស្លាប់​១​របួសធ្ងន់​២​នាក់ នៅ​កៀនស្វាយ