ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ស្លាប់​២​នាក់ (​ស្រី​១​នាក់ ) របួសធ្ងន់​៩​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​៩​នាក់ (​ស្រី​៣​នាក់​) និង​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​៥​នាក់ (​យប់​) កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ មក​រា ២០១៦ ។

បើ​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ០៨​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច​៥​គ្រឿង និង​ថ្មើរជើង​២​នាក់​ផង​ដែរ ។

មូលហេតុ​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន​៤​លើក បត់​គ្រោះថ្នាក់​២​លើក និង​ប្រជែង​គ្រោះថ្នាក់​២​លើក ដោយឡែក​យាន​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​៧៣២២​គ្រឿង បាន​ធ្វើការ​អប់រំ​មាន​៣៣០៣​គ្រឿង និង​ពិន័យ​សរុប​២៩៦៨​គ្រឿង និង​ពុំ​មាន​ឃាត់​យាន​ទុក​នោះ​ទេ​។