ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​​ក្នុង​ល្បឿន​លឿន​​​​ជ្រុល​ចង្កូត​ទៅ​បុកគូទ​រថយន្ដ​​មួយ​គ្រឿង​ចត​ទុក​ចោល​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវ​ប​ណ្ដោ​ល​ឱ្យ​ដាច់​ម្រាម​កូនដៃ​​ជាប់​ចូល​នៅ​ក្នុង​ស្ដុ​ប​រថយន្ដ​មើលទៅ​គួរ​ឱ្យ​រ​ន្ធត់​ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទីយប់​ថ្ងៃទី​២១ ​មក​រា ​២០១៦​ ​នៅតាម​បណ្ដោយ​ដោយ​ផ្លូវ​លេខ​១៩​កែង​នឹង​​​ផ្លូវលេខ១០៨ សង្កាត់​វត្ត​ភ្នំ​ខណ្ឌដូនពេញ ។​

​​ប្រភព​ព័ត័​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​ជិះ​​ម៉ូតូម៉ាក​FZ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FI-6609 មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៩ ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើងក្នុង​ល្បឿន​លឿន​ល្មម ​លុះ​មក​ដល់​កន្លែង​កើតហេតុ​​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ដ​បា​ឡែ​ន ​ព​ណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AA-8965 មួយ​គ្រឿង ​ដែល​ចត​​ទុក​ចោល​នៅ​លើ​ច​ញ្ចើ​ម​ផ្លូវលេខ​១៩ ​រង​របួសធ្ងន់​ដាច់​ម្រាម​​កូនដៃ​ខាងឆ្វេង​ជាប់​ចូល​នៅ​ក្នុង​ស្ដុ​ប​រថយន្ដ​គួរ​ឱ្យ​ខ្លាច ។​

ក្រោយ​ពេល​កើតហេតុ​ បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​រថយន្ដ​សា​មុ​យ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ​ចំណែក​ម៉ូតូ FZ​ របស់​បុរស​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​មូល​​ដ្ឋាន​​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុ​ស្ពិ៍នគ​រ​​បាល​​រដ្ឋបាលវត្ត​ភ្នំ ​ដើម្បី​​រង់ចាំ​បងប្អូន​ក្រុម​គ្រួសារ​មក​ទទួលយកទៅ​​វិញ​ ៕