ម្ជូរ​សៀមរាប​សាច់​មាន់​

គ្រឿង​ផ្សំ​៖- សាច់​មាន់​ គ្រឿង​ក្នុង​មាន់​ ខ្ទិះ​ដូង​ ត្រកួន ​ម្នាស់ ​ត្រប់​វែង​ ម្ទេស​ក្រៀម​ ម្ទេស​ស្រស់ ​- ប្រេ​ង​ឆា ​ស្ករ​ស ​ម្សៅស៊ុប​ និង​អំបិល​
វិធី​ធ្វើ៖​1- ដំបូង​យក​ម្ទេស​ក្រៀម​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ សាច់​មាន់ ​និង​គ្រឿង​ក្នុង​ត្រូវ​លាង​ទឹក​ឲ្យ​ស្អាត​ ត្រកួន​កាត់​ជា​កង់​ៗ ម្នាស់ ​និង​ត្រប់​ហាន់​ជា​ដុំ​តូច​ល្មម​។2- ចាក់​ប្រេង​ឆា​ចូល​ឆ្នាំង​ឲ្យ​ក្តៅ​ល្មម​រួ​ច​ឆា​ម្ទេស​ក្រៀម​ សាច់​មាន់ ​និង​គ្រឿង​ក្នុង​ឆា​ច្របល់​ រួច​ចាក់​ខ្ទិះ​ដូង​ និង​ទឹក​ចូល​ឲ្យ​ពុះ​ទើប​ដាក់​គ្រឿង​ផ្សំ ​ដូចជា​ ស្ករស​ អំបិល​ ម្សៅ​ស៊ុប ​និង​បង់​អម្ពិល​បន្តិច​ចូល​ ឲ្យ​ពុះ​ទើប​ចាក់​បន្លែ​ចូល​ហើយ​បង់​ម្ទេស​ស្រស់​៕
ម្ជូរ​សៀមរាប​សាច់​មាន់​ 
អត្ថបទ៖ ដេវីដ