តម្លៃ​សំបុត្រ​ទស្សនា​បាល់ទាត់ ​Euro 2016​ មាន​ចាប់​ពី​២៥​ដុ​ល្លារ​រហូត​ដល់​៩២២ដុល្លា​រ

យោង​តាម​គេហ​ទំព័រ​របស់​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ UEFA ​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​បាល់​ទាត់​ពាន់​រង្វាន់​ទ្វីប​អឺរ៉ុប​ UEFA Euro 2016 ​នៅ​ប្រទេស​បារាំង​មាន​ចាប់​ពី​ ២៥​ដុល្លារ​ រហូត​ដល់ទៅ ​៩២២​ដុល្លារ​។ 
តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹ​ង​ថា ​តម្លៃ​សំបុត្រ​នេះ​ចែក​ចេញ​ជា​បួន​ដំណាក់​កាល ​គឺ​សំបុត្រ​មាន​សំបុត្រ​ចូល​ទស្សនា​តាម​វគ្គ​ចែក​ពូល​១៦ក្រុម​ ដែល​មាន​តម្លៃ​ចាប់​ពី​ ២៥ដុល្លារ​ ដល់​ ១​៥០​ដុល្លារ។​ រីឯ​វគ្គ​៨​ក្រុម ​មាន​តម្លៃ​ចាប់​ពី​ ៤៦​ដុល្លារ ​ចំណែក​ឯ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​មាន​តម្លៃ​ចាប់​ពី ​៦៨​ដុល្លា​រ ​និង​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​តម្លៃ ​៩២២​ដុល្លា​រ។
គួរ​បញ្ជាក់​ថា​ ការ​ប្រកួត​បាល់​ទាត់​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប ​Euro ​2016 ​នឹង​ចាប់​ផ្តើម​ចាប់​ពី​ថ្ងៃ​ទី​១០ ​ខែ​មិថុនា​ រហូត​ដល់​ថ្ងៃ​ ទី  ១០  ខែ កក្កដា​ ឆ្នាំ​២​០១៦​ នៅ​ក្នុង​ប្រទេស​បារាំង​ ហើយ​សំបុត្រ​ចូល​ទស្សនា​ចាប់  ​ ផ្តើម​ដាក់​លក់​តាម​បញ្ជា​នានា ​និង​តាម​ Online​ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃ​ចាប់​ផ្តើម​ប្រកួត​៕
តម្លៃ​សំបុត្រ​ទស្សនា​បាល់ទាត់ ​Euro 2016​ មាន​ចាប់​ពី​២៥​ដុ​ល្លារ​រហូត​ដល់​៩២២ដុល្លា​រ

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ UEFA