តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​អាមេរិក​ Miley Cyrus​ ចង់​មាន​គ្រួសារ​មួយ​

តារា​ស្រី​ល្បី​ឈ្មោះ​ សញ្ជាតិ​អាមេរិក​នាង​ Miley​ Cyrus​និ​ងLiam Hemsworth ​បាន​ត្រឡប់​មក​វិញ​ហើយ ​ដោយ​នាំ​មក​នូវ​ដំណឹង​ល្អ​ទាក់ទង​ទៅ​ ការ​ប្រកាស​រៀប​ការ​របស់​នាង។​Miley Cyrus ​មាន​អាយុ​២៣​ឆ្នាំ​ចំណែក​ឯ ​Liam Hemsworth​ ដែល​ជា​តារា​សម្តែង​ប្រុស​អូស្ត្រាលី​ពួក​គេ​ទាំង​ពីរ​លេច​មុខ​ជា​សាធារណៈ​នៅ​ខែ​នេះ​។ នាង Miley​ Cyrus​ បាន​ពាក់​ចញ្ចៀន​ភ្ជាប់​ពាក្យ​របស់​នាង​។ តារា​ស្រី​រូប​នេះ​ក៏​បាន ប្រមូល​របស់​របរ​មួយ​ចំនួន​រ​បស់​នាង​ទៅ​កាន់​ផ្ទះ​របស់​ Liam ដែរ ​ហើយ​ក្នុង​ចិត្ត ​របស់​នាង​ចង់​បាន​បុត្រ​ផង​ដែរ។​ ​​នៅ​ពេល​ដែល​នាង​ភ្ជាប់​ពាក្យ​រួច​ភ្លាម​តារា​ស្រី​រូប​នេះ​និយាយ​ថា ​នាង​ចង់​បាន​បុត្រ​មួយ ​ដែល​កាល​ពី​មុន​នោះ​វា​ជា​រឿង​ដែល​មិន​ពិត ​តែ​ស្រាប់​តែ​ពេល​ថ្មី​នេះ​ តារា​ទាំង​ពីរ​ដួង​នេះ​បាន​​ត្រឡប់​មក​កាន់​សាធារណៈ​ជា​មួយ​គ្នា​ទៀត​។ តារា​ទាំង​ពីរ​ដួង​នេះ​បាន​និយាយ​ថា​៖ “យើង​ទាំង​ពីរ​ដើ​រសន្សឹម​ៗទៅ​មុខ​ជា​មួយ​គ្នា ​ចំពោះ​ថ្ងៃ​រៀបការ​​មិន​ទាន់​កំណត់​ទេ​ ចាំ​មាន​បុត្រ​មួយ​សិន​”។Miley Cyrus ត្រៀមនៅក្នុងការបង្ហាញ Liam នូវថ្ងៃជប់លាងដ៏ឆ្កួតមួយ គឺនាងចង់ក្លាយទៅជាម្តាយគេម្នាក់ កាលជំនាន់ម្តាយរបស់នាងមានអាយុ២៥ គាត់មានកូនរហូតទៅដល់បីទៅហើយ៕ 
តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​អាមេរិក​ Miley Cyrus​ ចង់​មាន​គ្រួសារ​មួយ​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​អាមេរិក​ Miley Cyrus​ ចង់​មាន​គ្រួសារ​មួយ​

ប្រែសម្រួលដោយ៖ កញ្ញា
ប្រភព៖ hollywoodlife