កម្ពុជា​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ ជា​ផ្លូវការ​ឲ្យ​កងទ័ព​ហ្វឹក​ក​ហាត់​

Doliprane TVC

​ល្បុកតោ​គឺ ជា​ក្បាច់គុន​កំពូល​របស់​ខ្មែរ ដែល​ក្នុងនោះ​មាន​ក្បាច់គុន​រាប់រយ ក្បាច់ និង​មាន​អាយុកាល​ជាង ​២០០០ ​ឆ្នាំ​មកហើយ នេះ​បើតាម​ឯកសារ​របស់​សហព័ន្ធ ល្បុកតោ​កម្ពុជា​។ រហូតមកដល់​ពេលនេះ សហព័ន្ធ ល្បុកតោ​បាន​ខិតខំ​អភិរក្ស និង បង្ហាត់បង្រៀន​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ ឲ្យ​ចេះ​នូវ​ក្បាច់​ដ៏​កំពូល​មួយ​នេះ។ដោយសារតែ​ក្បាច់គុន​ល្បុកតោ​ជា​ក្បាច់គុន​ដ៏​អស្ចារ្យ​របស់​ខ្មែរ​នេះហើយ ទើប​ក្រសួងការពារជាតិ​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ​នេះ​ឲ្យ​កងទ័ព​ហាត់​ជា​ផ្លូវការ​។​

កម្ពុជា​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ ជា​ផ្លូវការ​ឲ្យ​កងទ័ព​ហ្វឹក​ក​ហាត់​

​ឯកឧត្តម វាត់ ចំរើន អគ្គលេខាធិការ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹងថា ដោយមាន សំណើរ​ពី​ក្រសួងការពារជាតិ ពិសេស​គឺ ឯ​ឧ​ត្ត​ម ហ៊ុន ម៉ា​ណែ​ត បានស្នើរ​បញ្ចូល​ក្បាច់ គុន​ល្បុកតោ​ដាក់បញ្ចូល​ឲ្យ​កងទ័ព​ហាត់​នោះ សហព័ន្ធ​ល្បុកតោ គណកម្មាធិការ អូឡាំពិក​កម្ពុជា​សម្រេច ជាមួយ​ក្រសួងការពារជាតិ នឹងដាក់​បញ្ចូល​ក្បាច់គុន​ល្បុកតោ ឲ្យ​កងទ័ព​ហាក់ជា​ផ្លូវការ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។

កម្ពុជា​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ ជា​ផ្លូវការ​ឲ្យ​កងទ័ព​ហ្វឹក​ក​ហាត់​

ឯកឧត្តម វាត់ ចំរើន បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ឆាប់ៗ​ខាងមុខនេះ នឹង មាន ការប្រជុំ​គ្នា​មួយ រវាង​សហព័ន្ធ​ល្បុកតោ គណកម្មាធិការ អូឡាំពិក​កម្ពុជា​និង ក្រសួង ការពារជាតិ ដើម្បី​សម្រេច ដាក់បញ្ចូល​ក្បាច់គុន​ល្បុកតោ​នេះ​ឲ្យ​កងទ័ព​ហាត់ ហើយ​ថា​តើ យើង​ត្រូវ​ការដាក់​ឲ្យ​កងទ័ព​ហាត់​បែបណា ទើប​ទទួលបាន​លទ្ធផល​ល្អ​។​

កម្ពុជា​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ ជា​ផ្លូវការ​ឲ្យ​កងទ័ព​ហ្វឹក​ក​ហាត់​

កន្លងមក​ក្បាច់គុន​ល្បុកតោ​របស់​យើង​ក៏​ធ្លាប់​ធ្វើសំណើរ​ដាក់បញ្ចូល​ជា​បេ​តិ ក​ភ័​ណ្ឌ​អ​រូបិយ​របស់​មនុស្សជាតិ​នៃ​អង្គការ​យូ​នី​ស្កូ​ម្តង​រួចមកហើយ តែ​ដោយ​ការបំពេញបែបបទ​មិន​គ្រប់គ្រាន់​ទើប​មិនបាន​សម្រេច ។​តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​រាជរដ្ឋាភិបាល កម្ពុជា​មិន​បោះបង់​ការដាក់បញ្ចូល ក្បាច់គុន​ល្បុកតោ​នេះ​ចូល​ជា​បេ​តិក​ភ័​ណ្ឌ អ​រូ បិ​យ​របស់​មនុស្សជាតិ​នៃ​អង្គការ​យូ​នី​ស្កូ​ដែរ ដោយ​សង្ឃឹមថា លើក​ក្រោយ​នឹង​រៀបចំ ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ដាក់បញ្ចូល​ជា​បេ​តិក​ភ័​ណ្ឌ​អ​រូបិយ​ពិភពលោក​ឲ្យ​បានជា​ស្ថាពរ​៕ សុថា​ត់​

កម្ពុជា​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ ជា​ផ្លូវការ​ឲ្យ​កងទ័ព​ហ្វឹក​ក​ហាត់​

កម្ពុជា​គ្រោង​ដាក់​ក្បាច់គុន​ល្បុកតោ ជា​ផ្លូវការ​ឲ្យ​កងទ័ព​ហ្វឹក​ក​ហាត់​