ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​

Doliprane TVC

តារា​សម្តែង និង​ពិធី​ការិនី តារា​រាយ ព្រះកាយ​ច័ន្ទ បាន​បដិសេធ​ការស្រឡាញ់​បុរស​មាន​ប្រពន្ធ ជាច្រើន​នាក់​មកហើយ ក្នុងចំណោម​អ្នក​ទាំងនោះ ទោះបី​ជាមាន​អ្នកខ្លះ​បាន​សន្យាថា ជួន​កាដូ​ទ្រព្យ​មានតម្លៃ ជា​ថ្នូរ​នឹង​ការសម្រេចចិត្ត​របស់​នា​ង​ក្តី ប៉ុន្តែ​តារា​ស្រី​រូបនេះ មិន​ប្រថុយ​ខ្លួន​ឡើយ​។ ជាក់ស្តែង​កាលពី​ចុងឆ្នាំ​២០១៥ កន្លងមកនេះ លោក ពៅ ច័ន្ទ​តារា ឪពុក​របស់​នាង​បាន​និយាយថា លោក​ចង់ឱ្យ​កូនស្រី​ទទួលយក​អ្នកជំនួញ​វ័យ​កណ្តាល​ម្នាក់​ធ្វើ​ប្តី ដោយ​រៀបការ​ពេញ​ច្បាប់ ប៉ុន្តែ​បំណង​របស់លោក​ត្រូវ​កូនស្រី​បដិសេធ ព្រោះ​នាង​មិន​ទុកចិត្ត​បុរស​ម្នាក់​នោះឡើយ​។​

ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​

​ជាក់ស្តែង​ប៉ុន្មាន​ថ្ងៃមុន​នេះ​លោក ពៅ ច័ន្ទ​តារា បាន​បង្ហើប​ជាថ្មី​ថា កន្លះ​ខែ​មុននេះ មាន​បុរស​អ្នកជំនួញ​ខាង​រថយន្ត​ម្នាក់ គេ​ស្រឡាញ់ កូនស្រី​លោក (​ព្រះកាយ​ច័ន្ទ​) ដោយបាន​និយាយ​ជាមួយ​លោក​ថា គាត់​ស្រឡាញ់ និង​ចង់​ចូល​ស្តីដណ្តឹង ហើយ​រៀបការ​ពេញ​ច្បាប់ មិនឱ្យ​កូនស្រី​លោក​អាប់អោន​កិត្តិយស​ទេ មិនតែប៉ុណ្ណោះ​គាត់​ថែមទាំង​ប្រាប់ថា បើ​កូនស្រី​របស់លោក​យល់ព្រម គេ​និង​ទិញ​ផ្ទះល្វែង​មួយ​ជុង​នៅ​បុរី​ពិភពថ្មី​បឹង​ឈូក​ឱ្យ​នាង​រស់នៅ​តែម្តង ប៉ុន្តែ​បំណង​នេះ​កូនស្រី​របស់លោក​គ្រាន់តែ​សុំ​ស្គាល់ និង​រាប់អាន​បុរស​ម្នាក់​នោះ បាន​រយៈពេល​ប្រមាណ​ជាមួយ​អាទិត្យ នាង​ក៏​ឆ្លើយតប​ថា មិនអាច​ទេ ព្រោះ​នាង​មិន​ជឿជាក់ថា បុរស​អ្នកជំនួញ​រថយន្ត​ម្នាក់​នោះ នៅ​ទំនេរ​ឡើយ​។​

ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​

​តាម​ការផ្តល់​ព័ត៌មាន​ពី​លោក ពៅ ច័ន្ទ​តារា ឪពុក តារា​រាយ ព្រះកាយ​ច័ន្ទ គឺ​តារា​ស្រី​រាង​ខ្ពស់ស្រឡះ​រូបនេះ មាន​មន្ត​ស្នេហ៍​ទាក់ទាញ់​តែ​បុរស​វ័យ​កណ្តាល ហើយក៏​ជា​បុរស​មាន​ប្រពន្ធ​កូន​ផងដែរ ព្រោះ​រយៈពេល​មួយឆ្នាំ​ចុងក្រោយ​នេះ លោក ពៅ ច័ន្ទ​តារា បាន​បង្ហើប​ថា កូនស្រី​លោក​មាន​អ្នក​ស្រឡាញ់​សុំ​រៀបការ​មាន​ចំនួន​ប្រាំ​នាក់​រួចមកហើយ ហើយ​បុរស​ទាំងនោះ សុទ្ធតែជា​អ្នកមាន​ទ្រព្យ​ស្តុក​ថែម​ទៀតផង ប៉ុន្តែ​នៅពេល​លោក និង​កូនស្រី​តាមដាន​ប្រវត្តិ​គឺ​សុទ្ធតែជា​បុរស​មាន​ប្រពន្ធ​កូន ដូច្នេះហើយ​កូនស្រី​លោក​មិន​ទទួលយក​ឡើយ​៕ ប្រមាញ់​តារា​

ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​

ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​

ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​

ព្រះកាយ​ច័ន្ទ ប៉ះចំ​តែ​ប្តី​គេ​