Ronaldo ឈ្នះ​រង្វាន់​ណូបែលពី GQ​ ​​​​ដោយ​មាន​​​​​​រូបរាង​​ល្អ​ឥត​ខ្ចោះ

Ronaldo ឈ្នះ​រង្វាន់​ណូបែលពី GQ​ ​​​​ដោយ​មាន​​​​​​រូបរាង​​ល្អ​ឥត​ខ្ចោះ

Cristaino Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid បាន​ឈ្នះ​ពាន​រង្វាន់​ណូបែល ពី​ទស្សនាវដ្ដី GQ ​ដោយសារ​តែ​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ មាន​រូបរាង​ល្អ​ឥត​ខ្ចោះ។

 

Ronaldo ឈ្នះ​រង្វាន់​ណូបែលពី GQ​ ​​​​ដោយ​មាន​​​​​​រូបរាង​​ល្អ​ឥត​ខ្ចោះ

 

​កាល​ដើម​សប្ដាហ៍​នេះ Ronaldo ​បាន​ថត​រូប​ភាព​ជាមួយ​តារា​ម៉ូដែល​ប្រេស៊ីល​ Alessandra Ambrosio ​បែប​សិចស៊ី​ជា​ច្រើន​ ដើម្បី​ដាក់​ក្នុង​ទស្សនាវដ្ដី ​GQ ​នា​ខែ​កុម្ភៈ​ខាង​មុខ​។ ដោយសារតែ​​​ CR7 មាន​រាង​ស្អាត និង​មាន​សាច់ដុំ​កង់ៗ​ស័ក្ដិសម​ជា​តារា​ម៉ូដែល​ដែរ​នោះ ​ទស្សនាវដ្ដី​​​ក៏​ផ្ដល់​ពាន​រង្វាន់​ណូបែល​ឲ្យ​ Super Star រូប​នេះ។

 

​​ក្នុង​រូបភាព​ ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​៣០​ឆ្នាំ​រូប​នេះ ​បង្ហាញ​ចេញ​សាច់ដុំ​ជា​ច្រើន​​នោះ ក៏​មាន​មតិ​ជា​ច្រើន​យល់​ថា ការ​ប្រើ​ប្រាស់​កម្មវិធី Edit ​ជំនួយ ឬ​ប្រើ​ Photoshop ជួយ​ផង​ដែរ ប៉ុន្តែ​​ទស្សនាវដ្ដី GQ បាន​បញ្ជាក់​ថា ​រូប​របស់​ Ronaldo លើ​គម្រប​ទស្សនាវដ្ដី​ ដែល​បង្ហាញ​សាច់ដុំ​ ​គឺ​ជា​រូបភាព​ធម្មជាតិ​ពិតៗ ពុំ​បាន​ធ្វើ​​ជួយ​ឲ្យ​មាន​សាច់ដុំ​ ក្នុង​កម្មវិធី​អ្វី​មួយ​ឡើយ៕

 

-ចុចអាន៖ Ronaldo ​ស្លៀក​តែ​ខោ​ក្នុង បញ្ចេញ​ស្នៀត​ត្រែះ​បាល់

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports