​ណាហ្គាវើល​ត្រៀម​ចុះ​កុង​​ត្រា​យក Privat ពី​ Cam-Tiger ​មួយ​ឆ្នាំ​

​ណាហ្គាវើល​ត្រៀម​ចុះ​កុង​​ត្រា​យក Privat ពី​ Cam-Tiger ​មួយ​ឆ្នាំ​

​ក្លឹប​បាល់​ទាត់​ណាហ្គាល​កំពុង​ត្រៀម​ចុះ​កុង​ត្រា​នាំ​មក​​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​របស់​ក្រុម​ Cambodian Tiger កីឡាករ Befolo Mbarga Jean Marie PRIVAT ​រយៈ​ពេល​ ១​ឆ្នាំ​ ដើម្បី​ជួយ​ក្រុម​ប្រកួត​ប្រជែង​លីគ​កំពូល​កម្ពុជា​​រដូវ​កាល​ថ្មី២០១៦។

 

​ណាហ្គាវើល​ត្រៀម​ចុះ​កុង​​ត្រា​យក Privat ពី​ Cam-Tiger ​មួយ​ឆ្នាំ​កីឡាករ PRIVAT លេខ ៩ (រូប​ថត៖ Cambodian Tiger )

 

​​លោក មាស ចាន់​ណា គ្រូ​បង្គោល​ក្លឹប​បាល់​ទាត់​ណាហ្គាវើល​បាន​ឲ្យ​ដឹង​ថា ​ណាហ្គាវើល​កំពុង​រៀប​ចំ​ឯកសារ​​​ ដើម្បី​ចុះ​កុង​ត្រា​នាំ​យក​ខ្សែ​ប្រយុទ្ធ​ឆ្នើម PRIVAT ​​​ មក​ពង្រឹង​ក្រុម​នៅ​តំបន់​ប្រយុទ្ធ​ឲ្យ​កាន់​តែ​មុត​ល្អ។ ​កីឡាករ​ និង​ក្លឹប​បាន​ព្រមព្រៀង​គ្នា​រួច​រាល់​រង់ចាំ​​តែ​​ថ្ងៃ​ចុះ​កុង​ត្រា​ប៉ុណ្ណោះ។

 

​លោក​បន្ត​ថា ​កុង​ត្រា​​​​ផ្ដល់​ជូន​កីឡាករ​សញ្ជាតិ​កាមេរ៉ូន​រូប​នេះ​​​រយៈ​ពេល​មួយ​ឆ្នាំ​។ មូល​ហេតុ​សម្រេច​ជ្រើស​រើស​កីឡាករ​របស់​ក្លឹប​ Cambodian Tiger ​រូប​នេះ​ ដោយ​សារ​មើល​ឃើញ​ពី​ភាព​លេចធ្លោ​នៃ​ទម្រង់​លេង​​នៅ​ក្លឹប​ចាស់​កាល​រដូវ​កាល​មុន។

 

​​កីឡាករ​សញ្ជាតិ​កាមេរ៉ូន Befolo Mbarga Jean Marie PRIVAT ​​​ស៊ុត​បញ្ចូល​ទី​បាន ១៩​គ្រាប់​កាល​​ពី​រដូវ​កាល​ ២០១៥ ​​ដែល​ជួយ​ឲ្យ​ Cambodian Tiger ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤​នៅ​លីគ​កំពូល​កម្ពុជា៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​