ទឹក​ដំឡូងបារាំង​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​? ចង់ដឹង​ទាល់តែ​សា​កសិន​!!!

ទឹក​ដំឡូងបារាំង​មាន​ប្រយោជន៍​ដល់​ម្លឹង​ផង​? ចង់ដឹង​ទាល់តែ​សា​កសិន​!!!

​ទឹក​ដំឡូងបារាំង​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អស់​រយៈពេល​ច្រើន​សតវត្ស​ន៍​មកហើយ​។ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​បញ្ហា​ផ្លូវដង្ហើម បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម តែ​ក៏​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន​ដែរ​ដូចជា ជំងឺ​ខ្យល់​ក្នុង​សួត និង​ជំងឺ​បេះដូង​ជាដើម​។

​ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​ទឹក​ដំឡូងបារាំង​អាច​ផ្តល់ឱ្យ​មនុស្ស​យើង​៖

  • ​ទឹក​ដំឡូងបារាំង​អាច​បំបាត់​បញ្ហា​រលាក​ក្រពះ​បាន​បើសិនជា​ញ៉ាំ​វា​ជា​ទៀងទាត់​។ ចុរ​ញ៉ាំ​ទឹក​ដំឡូងបារាំង​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយ​នឹង​ទឹក​ធម្មតា​មុន​បាយ​គ្រប់ពេល​កន្លះ​ម៉ោង​។​
  • ​គ្រាន់តែ​ញ៉ាំ​ទឹក​ដំឡូងបារាំង ១០០​មី​លី​លីត្រ​មុនពេល​ញ៉ាំ​អាហារ​គ្រប់ពេល ឬ​ពោះ​ទទេ​អាច​ដោះស្រាយ​បញ្ហា​ដំបៅ​ក្រពះ​ពោះវៀន​បាន​។​
  • ​ការ​ញ៉ាំ​ទឹក​ដំឡូង​បារាំង ២០០​មី​លី​លីត្រ​ជា​រៀងរាល់​ថ្ងៃ​អាច​មាន​ប្រយោជន៍​ដល់​សុខភាព​យ៉ាងខ្លាំង​នៅពេល​ប្រើ​សម្រាប់​ប្រឆាំង​នឹង​ជំងឺ​មហារីក ហើយក៏​អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​បានដែរ​។ វា​អាច​ជួយ​បញ្ហា​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងទៀត​បាន​។ ទឹក​ដំឡូងបារាំង​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺមហារីក​បន្តិច​ម្តងៗ​យ៉ាង​អស្ចារ្យ​។
  • ​ទឹក​ដំឡូងបារាំង​ត្រូវបានគេទទួលស្គាល់​ថា​មាន​ប្រសិទ្ធភាព​ព្យាបាល​ជំងឺ​ថ្លើម និង​តម្រងនោម ជំងឺ​បេះដូង លើស​សម្ពាធ​ឈាម ទឹកនោម​ផ្អែម ជំងឺ​រលាក​សន្លាក់​ជាដើម​។ វា​អាច​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ សម្អាត​ជាតិពុល​ក្នុង​ខ្លួន និង​ព្យាបាល​ស្បែក​ដែល​ងាយ​នឹង​កើតមុន​ទៀតផង​។​

​ការ​ញ៉ាំ​ទឹក​ដំឡូងបារាំង​មាន​ប្រយោជន៍​អស្ចារ្យ​ណាស់​ចំពោះ​សុខភាព​ទូទៅ ហើយ​វា​ក៏​ងាយស្រួល​ធ្វើ​ណាស់ដែរ​។ អ្នក​គ្រាន់តែ​រក​ដំឡូង​ទំហំ​មធ្យម​មួយ​មើ​ម លាង​វា​ឱ្យ​ស្អាត ហើយ​កាត់​វា​ជា​ដុំៗ​ដោយ​ចិត​សម្បក​ចេញ​។ ចូរ​កិន​ដំឡូង​ទាំងនេះ​ទៅ​ជា​ទឹក​ជាការ​ស្រេច​។ អ្នក​ក៏​អាច​បន្ថែម​ទឹក​ក្រូចឆ្មា ទឹកឃ្មុំ ឬអ្វី​ដែល​អ្នក​ចង់​បាន​ដើម្បី​បង្កើន​រសជាតិ​របស់​វា ព្រោះ​វា​នៅតែមាន​ប្រសិទ្ធភាព​ដូច​គ្នា​ដដែល​ទេ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។