តើ​អ្នក​គួរ​ធ្វើ​អ្វី​ទៅ​នៅពេល​មាន​របួស​នៅ​ភ្នែក​?

តើ​អ្នក​គួរ​ធ្វើ​អ្វី​ទៅ​នៅពេល​មាន​របួស​នៅ​ភ្នែក​?

​តើ​អ្នក​គួរតែ​ទៅ​ជួប​គ្រូពេទ្យ ឬ​ត្រូវ​ព្យាបាល​អាកា​រៈរ​បួស​នៅ​ភ្នែក​ដោយ​ខ្លួនឯង​? តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​សុខៗ​ស្រាប់តែ​របួស​ភ្នែក​នៅ​កន្លែងធ្វើការ ឬ​កូន​របស់​អ្នក​សាចទឹក​រុក្ខជាតិ​ចូល​ភ្នែក​របស់​អ្នក​? មែន​ហើយ​អ្វី​ដែល​ជា​រឿង​គួរ​ធ្វើ​ដំបូង​នោះ​គឺ​ធ្វើ​ដូច​ខាងក្រោម​នេះ​សិន​៖

​មិន​ត្រូវ​ប្រើ​ថ្នាំ​អ្វី​ដោយ​ខ្លួនឯង​ឡើយ​
​មនុស្ស​ភាគច្រើន​តែង​ជ្រើស​យក​ថ្នាំ​បន្តក់​ភ្នែក​ដើម្បី​លាង​សម្អាត​បញ្ហា​រមាស់​ក្នុង​ភ្នែក ឬ​ឈឺចាប់​ក្នុង​ភ្នែក​ដោយ​គ្មាន​ការ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​នោះទេ​។ ដូច្នេះ​អ្នក​ត្រូវតែ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ​ខាង​ភ្នែក​ឱ្យ​បាន​លឿន​បំផុត​តាម​តែ​អាចធ្វើ​បាន ហើយ​ករណី​ដែល​មាន​របួស​ភ្នែក ឬ​ឈឺ​ក្នុង​ភ្នែក ចូរ​ចៀសវាង​ការប្រើ​ថ្នាំ​ដោយ​ខ្លួនឯង​។

​និយាយ​ថា​ទេ​ចំពោះ​ការព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​
​ចូរ​ចៀសវាង​ការប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​នៅផ្ទះ​ចំពោះ​ករណី​របួស​នៅ​ភ្នែក ព្រោះ​វា​អាច​ធ្វើឱ្យ​អាការៈ​កាន់តែ​ធ្ងន់ធ្ង​របាន​។ ទោះបីជា​ចំណិត​ត្រសក់ រ​មៀត និង​ទឹក​ផ្កាកូលាប​ក៏ត្រូវ​ហាមប្រាម​ដែរ​។ ប៉ុន្តែ​វិធី​តែមួយគត់​ដែល​អាច​ធ្វើ​បាន​គឺ​ការប្រើ​ចំណិត​ដំឡូង​បារាំង ឬ​ប៉េងប៉ោះ​ដាក់​លើ​ភ្នែក​នៅ​ពេល​ភ្នែក​អស់កម្លាំង​។​។

​ចាប់ផ្តើម​ប្រើ​វិធី​សង្គ្រោះ​បឋម​ភ្លាមៗ​
​ក្នុងករណី​របួស​ភ្នែក​ដោយ​ជាតិគីមី ចូរ​លាង​ភ្នែក​ជាមួយ​នឹង​ទឹក​ភ្លាមៗ​រយៈពេល ១៥ ទៅ​២០​នាទី​។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ជម្រះ​ជាតិពុល ឬ​សារធាតុ​គីមី​ចេញពី​ក្នុង​ភ្នែក និង​បន្សាប pH របស់​ភ្នែក​បាន​ទៀតផង​។ កាលណា​អ្នកមាន​អារម្មណ៍ល្អ​ហើយ ចូរ​ទៅឱ្យ​ពេទ្យ​ភ្នែក​ពិនិត្យ​បន្ថែមទៀត​។

​ចៀសវាង​ការញើ​សំបោរ​
​ករណី​របួស​ដោយសារ​តែ​ប៉ះទង្គិច​នៅ​ភ្នែក ចូរ​ចៀសវាង​ញើស​សំបោរ​។ យក​ល្អ​គួរតែ​គ្រប​ភ្នែក​ដែល​មាន​បញ្ហា​នោះ​រួច​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី22  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។