ប្រទេស​ El Salvador ស្នើឲ្យ​​​ស្ត្រីកុំទាន់​​មាន​ផ្ទៃ​ពោះ​រហូត​​ឆ្នាំ​២០១៨ ​ព្រោះ​ខ្លាចវីរុស​សាហាវ


ប្រទេស​ El Salvador ស្នើឲ្យ​​​ស្ត្រីកុំទាន់​​មាន​ផ្ទៃ​ពោះ​រហូត​​ឆ្នាំ​២០១៨ ​ព្រោះ​ខ្លាចវីរុស​សាហាវ

​ប្រទេស​​ El Salvador ​​បាន​ជំរុញ​​ឲ្យ​ស្ត្រី​​ទាំង​ឡាយ​​​​​កុំ​ទាន់​អាល​មាន​ផ្ទៃ​ពោះ ​​​រហូត​ដល់​ឆ្នាំ ​២០១៨ ដើម្បី​ជៀស​វាង​​កូន​ៗ​របស់​ពួកគេ​​​មាន​ពិការភាព​ពី​កំណើត ​ដោយ​សារ​មេរោគ Zika ដ៏​កាច​សាហាវ​ ដែល​បានកំពុង​​​​រីក​រាល​ដាល​​​​ពេញ​​​អាមេរិក​កណ្ដាល​។

 

ប្រទេស​ El Salvador ស្នើឲ្យ​​​ស្ត្រីកុំទាន់​​មាន​ផ្ទៃ​ពោះ​រហូត​​ឆ្នាំ​២០១៨ ​ព្រោះ​ខ្លាចវីរុស​សាហាវ

 

 

​​វីរុស Zika ​គឺ​ឆ្លង​តាម​រយៈ​មូស​ខ្លា​ខាំ ដែល​វា​​នាំ​វីរុស​​គ្រុន​ឈាម ​វីរុស​​ខាន់លឿង និង​វីរុស Chikungunya ​ចូល​ក្នុង​ខ្លួន​មនុស្ស។​ ​អ្នក​ជំនាញ​​សុខភាព​ ​មិន​ដឹង​ច្បាស់​ថា ​​ហេតុអ្វី​វីរុស​នេះ ​​កើត​មាន​ដំបូង​នៅ​អាហ្វ្រិក ​ក្នុង ១៩៤៧ ​ប៉ុន្តែ​គ្មាន​នរណា​​ដឹង​ កើត​មាន​អាមេរិក​កណ្ដាល ​រហូត​​ទើប​ដឹង​ឆ្នាំ​មុន ​និង​រីក​រាល​ដាល​យ៉ាង​រហ័ស​​ក្នុង​ប្រទេស​ប្រេស៊ីល និង​ប្រទេស​ជាប់​របង​ជា​ច្រើន​ទៀត។

 

ទោះ​បី​ជា​ការ​សិក្សា​ស្រាវជ្រាវ​​កំពុង​ដំណើរ​ការ ​ភស្តុតាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​រក​ឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល​បង្ហាញ​ថា ​វីរុស​ឆ្លង​ ​Zika ​នឹង​ធ្វើ​ឲ្យ​ទារក​កើត​ជំងឺ​ប្រព័ន្ធ​ប្រាសាទ,​ លលាដ៍​ក្បាល និង​ខួរ​ក្បាល​តូច​​ជាង​​ធម្មតា។

 

​មើល​ឃើញ​ដូច​នេះ​ទើប អនុ​​រដ្ឋមន្ត្រី​សុខាភិបាល​លោក  Eduardo Espinoza ស្នើ​ដល់​ស្ត្រី​ក្នុង​ប្រទេស​ទាំង​អស់​ក្នុង​វ័យ​អាច​មាន​ផ្ទៃពោះ ​គួរ​តែ​ពន្យារ​ពេល​ឲ្យ​ដល់​ឆ្នាំ ២០១៨​សិន​ ​ចៀស​វាង​នៅ​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ។

 

លោក​បន្ថែម​ថា​រដ្ឋាភិបាល​សម្រេច​​ធ្វើ​សេចក្ដី​​ប្រកាស​នេះ ​ព្រោះ​​ ​វីរុស Zika ​បាន​ផ្ទុះ​មាន​ចំនួន ៥ ៣៩៧ករណី​​ហើយ ​​ក្នុង​ប្រទេស​ El Salvador ​ ​ក្នុង​ឆ្នាំ ២០១៥​កន្លង​ទៅ និង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​បន្ថែម​ទៀត ​នៅ​ឆ្នាំ​នេះ៕

 

ប្រទេស​ El Salvador ស្នើឲ្យ​​​ស្ត្រីកុំទាន់​​មាន​ផ្ទៃ​ពោះ​រហូត​​ឆ្នាំ​២០១៨ ​ព្រោះ​ខ្លាចវីរុស​សាហាវ

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters