សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ មក​រា  អុ​ិ​ន ធី ស៊ី គ្រុប ដែល​ឧ​ប​សម្ព័ន្ធ​រួម​មាន សាលារៀន​សុវណ្ណ​ភូមិ សាលា​អន្តរជាតិ អុ​ិ​ស​វ៉េ​ស សាលារៀន​ប្រ៊ី​ជ​តុ​ន សាលា​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប៉ា​ស៊ី​ហ្វិ​ក សាលា​ញូ​វ​តុ​ន​ធី​ឡាយ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​សុវណ្ណ​ភូមិ សាលា​អន្តរ​ជាតិចិន​-​អា​មេ​រិ​កាំ​ង បាន​រៀបចំ​ពិធី​ស្វាគមន៍​គណៈប្រតិភូ​ចំនួន​៤៨​នាក់​ដែល​អញ្ជើញ​មក​ពី​ប្រទេស​ថៃ ក្រោម​អធិបតី​ភាព​របស់ ៖

លោក​ឧកញ៉ា ជា ធី​ឡាយ អគ្គនាយក​អុ​ិ​ន ធី ស៊ី​គ្រុប និង​លោក​ជំទាវ លោក ឃឹម ផុ​ន ប្រធាន​នាយក​ប្រតិបត្តិ អុ​ិ​ន ធី ស៊ី គ្រុប
លោក ស៊ី វ​ណ្ណា នាយក​គ្រប់គ្រង​សាលា​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប៉ា​ស៊ី​ហ្វិ​ក លោក Sint Kimhachandra ប្រធាន​គ្រប់គ្រង​ស្ថាប័ន CCT លោក​ឧកញ៉ា ជា ធី​ឡាយ អគ្គនាយក អុ​ិ​ន ធី ស៊ី គ្រុប បាន​មាន​ប្រសាសន៍​នា​ឱកាស​នោះ​ថា ការ​រឹតចំណង​មិត្តភាព​ជាមួយ​ដៃគូ​អន្តរជាតិ គឺជា​កម្លាំង​ច​លករ​យ៉ាង​សំខាន់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ជួយ​ឱ្យ​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់ អុ​ិ​ន ធី ស៊ី គ្រុប​។ តាម​រយៈ​ដៃគូ​អន្តរជាតិ សិស្សានុសិស្ស​របស់​សាលារៀន​សុវណ្ណ​ភូមិ សាលា​អន្តរជាតិ​អុ​ិ​ស​វ៉េ​ស សាលារៀន​ប្រ៊ី​ជ​តុ​ន សាលា​អន្តរជាតិ​អា​មេ​រិ​ក​កាំ​ង​ប៉ា​ស៊ី​ហ្វិ​ក មានឱកាស​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ជា​ពិសេស​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ក្នុង​វិស័យ​អប់រំ ។ 

លោក ឃឹម ផុ​ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ អុ​ិ​ន ធី ស៊ី គ្រុប បាន​ធ្វើ​បទ​បង្ហាញ​អំពី​ប្រវត្តិ និង​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់ អុ​ិ​ន ធី ស៊ី គ្រុប រាប់​ចាប់តាំងពី​របៀប​នៃ​ការ​ដឹកនាំ ការ​គ្រប់គ្រង​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព ។ ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ឃឹម ផុ​ន ក៏​បាន​លើក​ឡើង​ពី​ចក្ខុវិស័យ​របស់ អុ​ិ​ន ធី ស៊ី គ្រុប ដែល​ប្តេជ្ញា​ថា​នឹង​ក្លាយទៅជា​ស្ថាប័ន​អប់រំ​ឯកជន​មួយ​ដែល​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​សេវា​អប់រំ​ផ្នែក​ចំណេះ​ទូទៅ​ខ្មែរ និង​ភាសា​អង់គ្លេស​ទូទៅ​គ្រប់​កម្រិត ក្រោម​កិច្ច​ប្រតិបត្តិការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​បេសកកម្ម​៣​សំខាន់​របស់​ខ្លួន​គឺ ៖

១-​ផ្តល់​ជូន​នូវ​កម្មវិធី​បណ្តុះបណ្តាល​ប្រកបដោយ​គុណភាព​ខ្ពស់​ទាំង​ផ្នែក​ចំណេះ​ទូទៅ​ខ្មែរ និង​ភាសា​អង់គ្លេស ។
២-​អភិវឌ្ឍន៍ និង​ថែរក្សា​ទំនាក់ទំនង​ល្អជា​មួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​លើកកម្ពស់​សកម្មភាព​មនុស្សធម៌ និង​សីលធម៌​សង្គម ។
៣-​បង្កើត​ឱ្យ​មាន​បរិយាកាស​ល្អ​ក្នុង​ការ​សិក្សា ។

មក​ដល់​ពេល​នេះ អុ​ិ​ន ធី ស៊ី គ្រុប បាន​ពង្រីក​ទំនាក់ទំនង​អន្តរជាតិ​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ និង​បន្ត​ពង្រីក​ដៃគូ​អន្តរជាតិ​បន្ថែម​ទៀត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​ទៅ​សិក្សា​នៅ​បរទេស បន្ទាប់​ពី​បញ្ចប់​​ការ​សិក្សា​ថា្ន​ក់​ចំណេះ​ទូទៅ​ដោយ​ជោគជ័យ​នៅ​ស្ថាប័ន​របស់​ខ្លួន ។ នេះ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​គុណភាព​សិក្សា នៅ​សាលារៀន​សុវណ្ណ​ភូមិ សាលា​អន្តរជាតិ​អុ​ិ​ស​វ៉េ​ស សាលារៀន​ប្រ៊ី​ជ​តុ​ន សាលា​អន្តរជាតិ​អា​មេ​រិ​កាំ​ង​ប៉ា​ស៊ី​ហ្វិ​ក និង​សាលា​ញូ​វ​តុ​ន​ធី​ឡាយ ៕