ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿងក្នុង​ស្ថានភាព​ស្រវឹង​ជោក​ជាំ​បើក​ទៅ​មុខ​​លែង​​រួច​ក៏​​ឈប់​រថយន្ត​ដេក​​នៅ​កណ្ដាលផ្លូវ​បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២​ ខែមករា ឆ្នាំ​២០១៦ ​នៅ​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុ​មៈ តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក ។

សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​ឡង់​គ្រីស្ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ2I-5911​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាពស្រវឹង​ជោកជាំ ​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​​ លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ​ដោយ​សារ​តែ​​ស្រវឹង​ខ្លាំងពេក​ បើករថយន្ត​ទៅ​មុខ​លែង​កើត​ក៍ឈប់​រថយន្ត​នៅ​​កណ្ដាលផ្លូវ ​ហើយ​ប្រះខ្លួន​ដេក​​​ដេក​លង់លក់​នៅ​ក្នុង​រថយន្ត ​ហើយ​​​អ្នក​ឃើញ​ហេតុការណ៍​ភ័យ​ខ្លាច​ថា​មាន​ជន​ឆ្លៀតឱកាស​មក​ឆ្កឹះ​ទ្វារ​រថយន្ត​លួច​យក​របស់របរ​មាន​តម្លៃ ឬ​ក៏​រថយន្ត​ផ្សេង​ទៀត​អត់​បាន​ចាប់អារម្មណ៍​បើក​ទៅ​បុក ទើប​ទូរស័ព្ទ​ហៅ​សមត្ថកិច្ច​មក​ដាស់​ម្ចាស់រថយន្ត​ឲ្យ​ភ្ញាក់​ឡើង​ហើយ​បាន​សុំ​ទោស​សមត្ថកិច្ច​រួច​បើករថយន្ត​តិច​ៗ​ចេញ​ទៅ​បាត់ ៕