ឆ្នាំ​២០១៥​គឺជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

​អ្នកវិទ្យាសាស្ត្រ​នៃ​រដ្ឋាភិបាល​អាមេរិក​បានចេញ​របាយ​ការណ៍​កាលពី​ថ្ងៃ​ពុធ​ថា ឆ្នាំមុន​គឺជា​ឆ្នាំ​ដែល​ក្តៅ​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។​

​ទាំង​ទីភ្នាក់ងារ​ធាតុអាកាស​និង​លំហ​អាកាស​របស់​អាមេរិក​បាន​ឲ្យ​ដឹងថា សីតុណ្ហភាព​កាលពី​ឆ្នាំ​២០១៥ គឺជា​កម្រិត​មួយ​ដែល​ខ្ពស់បំផុត​ក្នុង​រយៈពេល​១៣៦​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​១៨៨០​មក ដែល​នេះ​បណ្តាលមកពី​បរិយាកាស​បន្ត​ផ្ទុក​ទៅដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដូចជា ឧស្ម័ន​កាបូ​និ​ច​និង​មេតាន​ដែល​ស្រូបយក​កម្តៅ​។​

​រដ្ឋបាល​ផ្នែក​មហាសមុទ្រ​និង​បរិយាកាស​ជាតិ​បាន​ឲ្យ​ដឹងថា សីតុណ្ហភាព​មធ្យម​កាល​ពី​ឆ្នាំ​២០១៥ គឺ ១៤,៧៩​អង្សារ​សេ គឺមាន​កម្រិត​០,៩​អង្សារ​សេ​ខ្ពស់ជាង​សីតុណ្ហភាព​មធ្យម​ក្នុង​សតវត្សរ៍​ទី​២០ និង​០,១៦​អង្សារ​សេ​ខ្ពស់ជាង​សីតុណ្ហភាព​ឆ្នាំ​២០១៤​ដែល​ខ្ពស់បំផុត​។​

​រដ្ឋបាល​ផ្នែក​អាកាសចរ​និង​លំហ​អាកាស​ជាតិ ដែល​បាន​វាស់​ស្ទង់​សីតុណ្ហភាព​ខុសគ្នា ក៏បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៥​មាន​សីតុណ្ហភាព​ខ្ពស់បំផុត ថ្វីដ្បិតតែ​សីតុណ្ហភាព​ដែល​បាន​វាស់​មាន​កម្រិត​ទាប​ជាង​ទីភ្នាក់ងារ​ធាតុអាកាស​ក៏ដោយ​។​

​វា​គឺជា​លើក​ទី​៤​ហើយ​ក្នុង​រយៈពេល​១១​ឆ្នាំ ដែល​សីតុណ្ហភាព​ខ្ពស់បំផុត​ត្រូវបាន​កំណត់​។​

​ក្រុម​អ្នករក្សា​ឯកសារ​របស់​រដ្ឋាភិបាល​បាន​និយាយថា សីតុណ្ហភាព​ទាំង​នៅលើ​ម៉ា​សដី​និង​សមុទ្រ​គឺជា​អត្រា​មួយ​ដែល​ខ្ពស់​ជាងគេ​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុន មក ហើយ​ខ្ពស់​ខ្លាំង​ជាង​សីតុណ្ហភាព​មធ្យម​នៅ​សតវត្សរ៍​ទី​២០​ថែម​ទៀតផង​៕


កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​