Man U នឹងក្លាយជាក្រុមដែលរកចំណូលបានច្រើនជាងគេនៅឆ្នាំក្រោយ

បិសាច​ក្រហម Manchester United ត្រូ​វបានរំពឹងថា នឹង​ក្លាយ​ជាក្លិប​បាល់ទាត់​ដែល​រកចំណូល​បាន​ច្រើន​ជាងគេ​ក្នុង​រយៈ​ពេល ​​១២ ខែ​ខាងមុខនេះ។ ​

ក្លិប​​យក្ស​អេស្ប៉ាញ Real Madrid បានជាប់​ជាក្លិប​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ជាលើកទី ១១ នៅ​ក្នុង​តារាងប្រាក់​ចំណូល​របស់​ក្រុម​ហ៊ុន​សេវាកម្ម​ Deloitte ជាមួយ​នឹង​ប្រាក់ចំណូល​សរុប​ប្រមាណ ៥៧៧ លាន អឺរ៉ូ គិតនៅ​លើ​​រយៈពេលចន្លោះ​ឆ្នាំ ២០១៤​ -២០១៥។
1
ចំណាត់​ថ្នាក់លេខ ២ បាន​ទៅ​លើ​ម្ចាស់ជើងឯក Champions League ឆ្នាំ​មុន Barcelona ដែល​រក​ចំណូល​​​បាន ៥៦០.៨ លានអឺរ៉ូ ឯក្រុមបិសាចក្រហម​ដែល​រកបាន ៥១៩.៥ លានអឺរ៉ូ ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣។

ទោះជាយ៉ាងណា ក្រុម​ហ៊ុន Deloitte បាន​ឲ្យ​ដឹងថា ក្រុម Manchester United មាន​ឱកាស​ច្រើន​ក្នុង​ការ​ដណ្តើម​យក​តំណែង​នេះ​នៅ​ក្នុង​ឆ្នាំ​ក្រោយ។

ក្រុម​បិសាច​ក្រហម Manchester United បាន​រអិល​ធ្លាក់​ពី ចំណាត់​ថ្នាក់ទីពីរមកទីបី នៅក្នុងតារាង បន្ទាប់​ពី​មានការធ្លាក់​នៅក្នុងប្រាក់ចំណូលពីឆ្នាំ ២០១៤ ដល់ ២០១៥ ក៏​ប៉ុន្តែ​ ក្រុមហ៊ុន Deloitte បាន​និយាយ​ថា      «កំណើន ពាណិជ្ជកម្មយ៉ាងខ្លាំង»  និង «សមត្ថភាព​ក្នុង​ការទទួលកិច្ចព្រមព្រៀងឧបត្ថម្ភ ថ្មីគួរឱ្យចាប់អារម្មណ៍ »​ ដូចជា កិច្ចព្រមព្រៀងតម្លៃ ៧៥ លានផោនជាមួយ​នឹង​ក្រុមហ៊ុនផលិត​សម្ភារៈ Adidas នឹងសងវិញ​ចំពោះ​ការ​ពុំ​បាន​លេងក្នុង​តំបន់អ៊ឺរ៉ុប​របស់ក្លិបក្របខ័ណ្ឌ Premier League ​នេះ។

សូមបញ្ជាក់ថា Deloitte គឺជាក្រុមហ៊ុន​​អាជីវកម្មកីឡា ដែល​​បាន​បង្កើត​តារាង​ប្រចាំ​ឆ្នាំ​មួយ​ដែល​បង្ហាញ​ពី​ក្លិប​បាល់ទាត់​ដែល​រកចំណូល​បាន​ច្រើន​ជាងគេ។ នៅ​ក្នុង​តារាងឆ្នាំ ចំណូល​រួម​បញ្ចូល​គ្នា​របស់​ក្លិប​កំពូល​ទាំង ២០ បាន​កើនឡើង ដល់ ៦.៦ ពាន់លានអឺរ៉ូ ដែលជាកំណត់ត្រាថ្មី ពោល​គឺ​កើន​ឡើង​បាន ៨ភាគរយ​ធៀប​នឹង​ឆ្នាំមុន។

Deloitte’s Football Money League – 2014/15 revenue

Position (last year’s position) Club 2014/15 Revenue (euro m) (2013/14 Revenue) 2014/15 Revenue (£m) (2013/14 Revenue)
1 (1) Real Madrid 577 (549.5) 439 (459.5)
2 (4) FC Barcelona 560.8 (484.8) 426.6 (405.4)
3 (2) Manchester United 519.5 (518) 395.2 (433.2)
4 (5) Paris Saint-Germain 480.8 (471.3) 365.8 (394.1)
5 (3) Bayern Munich 474 (487.5) 360.6 (407.7)
6 (6) Manchester City 463.5 (416.5) 352.6 (348.3)
7 (8) Arsenal 435.5 (359.3) 331.3 (300.5)
8 (7) Chelsea 420 (387.9) 319.5 (324.4)
9 (9) Liverpool 391.8 (305.9) 298.1 (255.8)
10 (10) Juventus 323.9 (279) 246.4 (233.3)
11 (11) Borussia Dortmund 280.6 (261.5) 213.5 (218.7)
12 (13) Tottenham Hotspur 257.5 (215.5) 195.9 (180.2)
13 (14) Schalke 04 219.7 (214) 167.1 (179)
14 (12) AC Milan 199.1 (249.7) 151.5 (208.8)
15 (15) Atletico de Madrid 187.1 (169.9) 142.3 (142.1)
16 (New) AS Roma 180.4 (127.4) 137.2 (106.5)
17 (19) Newcastle United 169.3 (155.1) 128.8 (129.7)
18 (20) Everton 165.1 (144.1) 125.6 (120.5)
19 (17) Internazionale 164.8 (162.8) 125.4 (136.1)
20 (New) West Ham United 160.9 (139.3) 122.4 (116.5)