ប្រាក់ សុវណ្ណារ៉ា៖ ​ការ​ជួប​ក្រុម Buriram អាច​តាន​តឹង​ជាង​ពេល​ប៉ះ SCG Maungthong

គ្រួ​បង្គោល​របស់​ក្រុម Cambodian All Stars លោក ប្រាក់ សុវណ្ណារ៉ា ហាក់​បង្ហាញ​នូវ​​ក្តី​បារម្ភ​មួយ​ចំនួន សម្រាប់​ការ​ដឹក​នាំ​ក្រុមប្រកួត​ជាមួយ​ក្រុម ក្រុម​លេខ​១​របស់​ថៃ Buriram United នៅ​ពហុកីឡដ្ឋាន​ជាតិ នា​យប់​ម៉ោង ៦:៣០ ថ្ងៃ​សៅរ៍ស្អែក​នេះ បើ​ទោះ​បី​ជា​ក្រុម​កម្ពុជា ទើប​តែ​បាន​យក​ឈ្នះ​ក្រុម​ជើង​ឯក​រង​លីក​កំពូល​របស់​ថៃ SCG Maungthong United ៤-៣ កាលពី​ថ្ងៃ​ទី​១៦ ខែ​មករាក៏​ដោយ។kh-1 លោក ប្រាក់ សុវណ្ណារ៉ា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖​«ខ្ញុំ​គិត​ថា ការ​​ប្រកួត​ជាមួយ​ក្រុម Buriram នា​ពេល​ខាង​មុខ​នេះ ​វា​អាចមាន​លក្ខណៈ​តាន​តឹង​ជា​ងពេល​​ប្រកួត​​ជាមួយ​ក្រុម SCG Maungthong កន្លង​មក ព្រោះ Buriram មាន​ធន​​ធាន​កីឡាករ​ល្អៗ​ច្រើន ដែល​​ធ្វើ​ឲ្យ​ក្រុម​នេះ​មាន​ទម្រង់​លេង​ល្អ​ជាងក្រុម SCG Maungthong ហើយ​ក្រុម​នេះ​ក៏​ធ្លាប់​ឈ្នះ​ក្រុម SCG Maungthong ផង​ដែរ»។

ជាមួយ​នឹង​ក្តី​បារម្ភ​នេះ លោក ប្រាក់ សុវណ្ណារ៉ា ដែល​ធ្លាប់​ដឹក​នាំ​ក្រុម​បឹង​កេតអង្គរ​ទៅ​ចាញ់​ក្រុម Buriram ១-០ ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ពាន Toyota Mekong Club Championship 2015  នៅ​ប្រទេស​ថៃ​នោះ បាន​សម្រេច​ជ្រើស​​រើស​កីឡាករ​មក​ពី​ក្រុមជម្រើស​ជាតិ​កម្ពុជា ដែល​ទើប​​វិល​ត្រឡប់​មក​ពី​ប្រកួត​នៅ​ប្រទេស​បង់​ក្លាដេស​ ចំនួន​១០នាក់​ទៀត ដើម្បី​បន្ថែម​ទៅ​លើ​កីឡាករ​ដែល​មាន​ស្រាប់​ចំនួន​១៩​នាក់ ហើយ​​អ្នក​ទាំង​១០​នាក់​​នោះ​មាន អ៊ុំ សេរីរ័ត្ន, ឃួន ឡាបូរ៉ាវី, ឈិន ឈឿន, ហុង ផេង, សុខ សុវណ្ណ, សឿយ វិសាល, នេន សុធារ័ត្ន, សំអឿន ពិដោរ, ហួយ ផល្លីន និង ទិត្យ ឌីណា ខណៈ​​​ខ្សែ​បម្រើ​ដ៏​ខ្លាំង​របស់​បឹង​កេត Esoh Omogba ក៏​ត្រូវ​ដាក់​ចូល​ផង​ដែរ។

kh-2

ជាមួយ​ការ​ពង្រឹង​ក្រុម​បាន​យ៉ាង​ល្អ​​នេះ លោក សុវណ្ណារ៉ា បាន​បញ្ជាក់​ថា៖​«យើង​ក៏​បាន​ត្រៀម​ខ្លួន​​​ល្អ​ជាង​​ពេល​​​ឈ្នះ​ក្រុម SCG Maungthong កន្លង​មក​នេះដែរ ខណៈ​ពេល​នេះ​កីឡាករ​របស់​យើង កាន់តែ​មានកម្លាំង​កាយ និង​កម្លាំង​ចិត្ត​ក្នុង​ការ​ប្រកួត ហើយ​​​យក​កីឡាករ​ពី​ក្រុម​ជម្រើស​ជាតិ​ចំនួន​១០​នាក់​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ក្រុម Cambodian All Stars នឹង​​ធ្វើ​ឲ្យ​ក្រុម​យើង​កាន់តែ​មាន​ភាព​រឹង​មាំ សម្រាប់​​ត្រៀម​ប្រកួត​ជាមួយ​ក្រុម Buriram លើក​នេះ»។

កីឡាករ​ឆ្នើម​ទាំង​២០​នាក់​របស់​ក្រុម​ Buriram United នឹង ធ្វើ​ដំណើរ​តាម​យន្ត​ហោះ​មក​ដល់​​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នា រសៀល​ម៉ោង ៤:២៥ ថ្ងៃ​សុក្រ​នេះ ប៉ុន្តែ​គ្រូ​បង្គោល និង​ថ្នាក់​ដឹកនាំ​របស់​ក្រុម​នេះ បាន​មក​ដល់​កម្ពុជា​តាំង​ពី​​ថ្ងៃ​ព្រហស្បត្តិ៍ ម្សិល​មិញ មក​ម្ល៉េះ ដើម្បី​ចូល​រួម​សន្និសីទ​កាសែត​​​ស្តី​ពី​ការ​ប្រកួត​មិត្ត​ភាព ដើម្បី​យក​ប្រាក់​ទៅ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា មួយ​នេះ​​​នៅ​សណ្ណាគារ​ភ្នំពេញ នា​រសៀល​ម៉ោង២ ថ្ងៃសុក្រ​នេះ។

kh-3

គួរ​បញ្ជាក់​ការ ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ ជា​ប្រវត្តិសាស្រ្ត​នេះ អ្នក​រៀបចំ​ការ​ប្រកួត បាន​បោះ​ពុម្ភ​សំបុត្រ​​ប្រមាណ​៥៥០០០​​សន្លឹក សម្រាប់​លក់​ជូន​អ្នកចូល​រួម​​ទស្សនា​ផ្ទាល់ នៅ​កីឡដ្ឋាន​ជាតិ ប៉ុន្តែ​អ្នក​ដែល​មិន​បាន​មក​ ក៏​អាច​ទស្សនា​ការ​ប្រកួត​នេះ​នៅ​តាម​គេហដ្ឋាន​ផង​ដែរ ព្រោះ​ទូរទស្សន៍ទើប​បើក​ថ្មី PNN នឹង​​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​​ពី​ការ​ប្រកួត​នេះ៕

 

បញ្ជី​ក្រុម Cambodia All Stars ត្រៀម​ប្រកួត​ជាមួយ​ក្រុម Buriram United
ល.រ​ នាម+គោត្តនាម​  មក​ពី​ តួនាទី​
ម៉ៃ តុលា FFC អ្នកចាត់ការ​ក្រុម​
ប្រាក់ សុវណ្ណារ៉ា បឹងកេតអង្គរ​ គ្រូ​បង្គោល​
សាប៊ូន វិនតា ខេត្ត​បន្ទាយមានជ័យ​ ជំនួយការ​គ្រូ​បង្វឹក​
ប្រាក់ វណ្ណនី FFC គ្រូ​អ្នកចាំទី​
សុក រដ្ឋា ស្វាយរៀងអែហ្វស៊ី គ្រូ​សម្ភារៈ​
Ayumi Kajito បឹងកេតអង្គរ​​ គ្រូពេទ្យ​
ស៊ូ យ៉ាទី បឹងកេតអង្គរ​ អ្នកចាំទី
នេន សុធារ័ត្ន ស្វាយរៀងអែហ្វស៊ី ខ្សែ​ការពារ
សាយ ពិសិដ្ឋ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ខ្សែ​ការពារ
១០ សុខ​ សុវណ្ណ បឹងកេតអង្គរ​ ខ្សែ​ការពារ
១១ ទូច បញ្ចរ៉ុង បឹងកេតអង្គរ​ ខ្សែ​ការពារ
១២ ប្រាក់ មុនីឧត្តម ស្វាយរៀងអែហ្វស៊ី ខ្សែ​បម្រើ
១៣ សំអឿន ពិដោរ ស្វាយរៀងអែហ្វស៊ី ខ្សែ​បម្រើ
១៤ ឃួន ឡាបូរ៉ាវី បឹងកេតអង្គរ​ ខ្សែ​ប្រយុទ្ធ
១៥ គួច សុគុម្ភះ ណាហ្គាវើល ខ្សែ​បម្រើ
១៦ ចាន់ វឌ្ឍនាកា បឹងកេតអង្គរ​ ខ្សែ​ប្រយុទ្ធ
១៧ សឿយ វិសាល ស្វាយរៀងអែហ្វស៊ី ខ្សែ​ការពារ
១៨ Tomohiro Masaki ខេមបូឌានថាយហ្គឺរ ខ្សែ​ការពារ
១៩ Yuya Wada បឹងកេតអង្គរ​ ខ្សែ​បម្រើ
២០ ទិត្យ ឌីណា អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ខ្សែ​បម្រើ
២១ ហ៊ួយ ផល្លីន ស្វាយរៀងអែហ្វស៊ី ខ្សែ​បម្រើ
២២ ឈិន ឈឿន ក្រសួងការពារជាតិ​ ខ្សែ​បម្រើ
២៣ ស៊ុន សុវណ្ណរិទ្ធី ណាហ្គាវើល ខ្សែ​ការពារ
២៤ សំរិត សីហា ខេមបូឌានថាយហ្គឺរ អ្នកចាំទី
២៥ អ៊ុំ សេរីរ័ត្ន ក្រសួងការពារជាតិ​ អ្នកចាំទី
២៦ Booysen Shane ភ្នំពេញក្រោន ខ្សែ​ប្រយុទ្ធ
២៧ ហុង ផេង បឹងកេតអង្គរ​ ខ្សែ​ការពារ
២៨ រស់ សំអឿន បឹងកេតអង្គរ​ ខ្សែ​ការពារ
២៩ Tatsuta kazuki បឹងកេតអង្គរ​ ខ្សែ​ប្រយុទ្ធ
៣០ Esoh Omogba បឹងកេតអង្គរ​ ខ្សែ​បម្រើ
៣១ Fukasawa Masahiro ណាហ្គាវើល ខ្សែ​បម្រើ
៣២ សុក​ រិទ្ធី ណាហ្គាវើល ខ្សែ​ការពារ
៣៣ សួង វិរះ ខេមបូឌានថាយហ្គឺរ​ ខ្សែ​ប្រយុទ្ធ
៣៤ ទៀប វឌ្ឍនះ មិន​ច្បាស់​ ខ្សែ​ប្រយុទ្ធ
៣៥ ធារីចន្ថា ប៊ីន ភ្នំពេញក្រោន​ ខ្សែ​បម្រើ
៣៦ Ajayi Gbenga Samuel បឹងកេតអង្គរ​ ខ្សែ​ប្រយុទ្ធ

 

kh-4