Bayern នឹង​ចាប់​ផ្តើម​ដំណាក់​ចុង​ក្រោយ​របស់​លោក Guardiola នៅ Hamburg រាត្រី​នេះ

លោក Pep Guardiola នឹង​ចាប់​ផ្តើម​ដំណាក់​កាល​ចុង​ក្រោយ​​របស់​លោក​ក្នុង​នាម​ជា​គ្រូ​បង្វឹក​របស់ Bayern Munich នៅ​រាត្រី​នេះ​​នៅ​លើ​ទឹក​ដី​ក្រុម Hamburg ខណៈ​ដែល​ក្រុម​របស់​លោក​កំពុង​តែ​ប្រមាញ់​រក​​ការ​ឈ្នះ​ពាន Bundesliga ជា​លើក​ទី​បួន​ជាប់​ៗ​គ្នា និង​សម្លឹង​រក​ការ​ឈ្នះ​ពាន​បី​ក្នុង​រដូវ​​កាល​តែ​មួយ​។

bayernក្រោយ​ពី​បាន​បញ្ជាក់​ថា លោក​ចង់​ធ្វើ​ជា​គ្រូ​​បង្វឹក​នៅ​អង់​​គ្លេស​នៅ​រដូវ​កាល​ក្រោយ ពេល​រយៈ​​ពេល​រយៈ​ពេល​៣​ឆ្នាំ​របស់​លោក Guardiola នឹង​ត្រូវ​បញ្ចប់​ដោយ​ការ​កាត់​សេច​ក្តី​នៅ​ទីក្រុង Munich ថា តើ​រូប​លោក​អាច​ជួយ​ឲ្យ​ក្រុម​របស់​លោក​ឈ្នះ​ពាន​បី​ក្នុង​រដូវ​កាល​តែ​មួយ​ដែល​រួម​មាន​ពាន Champions League, German Cup និង Bundesliga ដូច​គ្រូ​បង្វឹក​មុន​គឺ​លោក Jupp Heynckes កាល​ពី​ឆ្នាំ​២០១៣ ឬ​យ៉ាង​ណា​? Bayern នឹង​វិល​ទី​​ការ​សម្រាក​នា​រដូវ​រងា​របស់​ក្រប​ខ័ណ្ឌ Bundesliga ដោយ​ការ​នាំ​មុខ​៨​​ពិន្ទុ​ដាច់​នៅ​លើ​កំពូល​តារាង ប៉ុន្តែ លោក Guardiola​ ដឹង​ថា រជ្ជ​កាល​របស់​លោក​នឹង​ត្រូវ​កាត់​សេច​ក្តី​​​ដោយ​ថា តើ​ក្រុម​របស់​លោក​ឈាន​ទៅ​ប្រកួត Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃ​ទី​២៨ ខែឧស​ភា ​នៅ​ទីក្រុង Milan​។

លោក Guardiola បាន​ឲ្យ​​ដឹង​ថា៖ «ខ្ញុំ​​ដឹង​ថា​ មនុស្ស​ជា​ច្រើន​ចង់​ឲ្យ​យើង​ឈ្នះ​ពាន Champions League ហើយ​ប្រសិន​បើ​យើង​មិន​ឈ្នះ យើង​នឹង​ទទួល​បរា​ជ័យ​»​។ Bayern នឹង​ចាប់​​ផ្តើម​​ពាក់​កណ្តាល​ចុង​ក្រោយ​នៃ​រដូវ​កាល​នេះ​ដោយ​ប៉ះ​ជា​មួយ​នឹង​ក្រុម​ឈរ​នៅ​ពាក់​កណ្តាល​តារាង Hamburg ដែល​​កំពុង​តែ​រង់​ចាំ​​ភាព​រឹង​មាំ​របស់​ខ្សែ​ប្រយុទ្ធ Pierre-Michel Lasogga ដែល​មាន​របួស​ស្មា និង​​ប្រធាន​ក្រុម Johan Djourou ដែល​របួស​ជង្គង់​។ Hamburg បាន​ផ្តួល​ក្រុម​ Bayern លើក​ចុង​ក្រោយ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ ហើយ​ក្រុម​របស់​លោក Bruno Labbadia មិន​ស្គាល់​ឈ្នះ​សោះ​ក្នុង​ចំណោម​​ការ​ប្រកួត​លីក​បី​លើក​​ចុ​ងក្រោយ​របស់​ពួក​គេ​ក្នុង​ឆ្នាំ​២០០៥​។ បើ​ទោះ​បី​​ឈ្នះ​ក្នុង​​ពេល​ជួប​គ្នា​ពីរ​លើក​មុន​ក្នុង​លទ្ធ​ផល ៥-០ និង ៨-០ ក្នុង​ទីក្រុង Munich ក៏​ដោយ ប៉ុន្តែ Bayern បាន​ជួប​ការ​លំ​បាក​ក្នុង​ការ​ចាក​ចេញ​ពី Hamburg ជា​មួយ​នឹង​​ការ​មាន​៣​ពិន្ទុ​​នា​ពេល​​ថ្មី​ៗ​នេះ ហើយ​ក្នុង​ការ​ជួប​គ្នា​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​កីឡ​ដ្ឋាន Volksparkstadion ក្រុម Bayern ឈ្នះ​ត្រឹម​តែ​២​លើក​គត់​។ ការ​ប្រកួត​នៅ​រាត្រី​នេះ​នឹង​ចាប់​ផ្តើម​នៅ​​​ម៉ោង២:៣០​ទៀប​ភ្លឺ​ ។